Sunday, February 1, 2015
Monday, December 22, 2014
កង្វះអ័រម៉ូនទីរ៉ូអ៊ីត អាចធ្វើឱ្យអ្នកមានអាការៈដូចម្តេចខ្លះ?
ក្រពេញទីរ៉ូអ៊ីត ជាក្រពេញដែលស្ថិតនៅ តំបន់ករបស់យើង ផ្នែកខាងមុខ ដែលមានតួនាទីផលិតអ័រម៉ូនជាច្រើន។ រោគសញ្ញានៃការថយចុះសកម្មភាពរបស់ក្រពេញទីរ៉ូអ៊ីត គឺជាញឹកញាប់ មិនមានភាពច្បាស់លាស់ទេ។ ពួកវាមិនមានភាពជាក់លាក់ ហើយត្រូវបានសន្មត់ជាញឹកញាប់ គឺកំណត់ទៅតាមវ័យ។ អ្នកជំងឺដែលមានការថយចុះ នៃសកម្មភាបរបស់ក្រពេញទីរ៉ូអ៊ីត ដែលមានកម្រិតស្រាល អាចនឹងមិនមានរោគសញ្ញាអ្វីទេ។ រោគសញ្ញាជាទូទៅ ក្លាយទៅជាច្បាស់បន្ថែមទៀត គឺអាស្រ័យទៅលើលក្ខខណ្ឌ កាន់តែអាក្រក់ឬ ធ្ងន់ធ្ងរ ហើយភាគច្រើន នៃពាក្យត្អូញត្អែរទាំងនេះ ត្រូវបានទាក់ទងទៅនឹង ការធ្លាក់ចុះនៃមេតាបូលិសរបស់រាងកាយ។ រោគសញ្ញាទូទៅ ត្រូវបានរាយនាមដូចខាងក្រោម ៖
- មានការអស់កម្លាំង
- ការថប់អារម្មណ៍
- ការឡើងទម្ងន់តិចតួច
- ការមិនធន់នឹងភាពត្រជាក់
- ងងុយគេងហួសហេតុ
- មានការស្តើង ឬក្រាស់នៃសក់
- ទល់លាមក
- ស្បែកស្ងួត
- ការឈឺចាប់សាច់ដុំ
- មានការកើនឡើងនូវកម្រិតកូឡេស្តេរ៉ុល
- ការផ្តោតអារម្មណ៍ ឬការសម្មាធិ ថយចុះ
- មានការឈឺចាប់ ប៉ុន្តែ មិនច្បាស់លាស់ថា កន្លែងណាមួយ
- ការហើមជើង។
ក្នុងករណីជំងឺក្លាយជាធ្ងន់ធ្ងរ វាអាចមាននូវការហើមនៅជុំវិញភ្នែក ការធ្លាក់ចុះ នៃអត្រាបេះដូងលោត សីតុណ្ហភាពក្នុងរាងកាយធ្លាក់ចុះ និងការខ្សោយ បេះដូង។ នៅក្នុងពេលនោះ ការថយចុះនៃសកម្មភាពរបស់ក្រពេញទីរ៉ូអ៊ីត គឺកាន់តែមានភាពធ្ងន់ធ្ងរ ដែលអាចនាំឱ្យមានការគំរាមកំហែង ដល់ការសន្លប់។ ចំពោះមនុស្សដែលមានការថយចុះ នៃសកម្មភាបរបស់ក្រពេញទីរ៉ូអ៊ីតធ្ងន់ធ្ងរ ការសន្លប់នោះ គឺក៏អាចត្រូវបានបង្កឡើង ដោយជំងឺធ្ងន់ធ្ងរមួយចំនួន ការវះកាត់ ស្ត្រេស ឬការរងរបួសដ៏តក់ស្លុតមួយ។ ស្ថានភាពទាំងនេះ តម្រូវឱ្យមានការព្យាបាល ហើយការព្យាបាល ជាបន្ទាន់ជាមួយនឹង អ័រម៉ូនទីរ៉ូអ៊ីត អាចផ្ដល់ឱ្យ ដោយការចាក់ថ្នាំ។
ការធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវ ការថយចុះនៃសកម្មភាបរបស់ក្រពេញទីរ៉ូអ៊ីត អាចព្យាបាលបានយ៉ាងងាយស្រួល និងទាំងស្រុងជាមួយនឹង ការជំនួស ដោយអ័រម៉ូនទីរ៉ូអ៊ីត។ ម្យ៉ាងវិញទៀត ការដែលមិនព្យាបាល ចំពោះការថយចុះនៃសកម្មភាបរបស់ក្រពេញទីរ៉ូអ៊ីត អាចនាំឱ្យមាន ជំងឺបេះដូងរីក ធ្វើឱ្យជំងឺខ្សោយបេះដូងកាន់តែធ្ងន់ធ្ងរ ហើយធ្វើឱ្យមានទឹកដក់ក្នុងស្រោមសួត៕
ការធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវ ការថយចុះនៃសកម្មភាបរបស់ក្រពេញទីរ៉ូអ៊ីត អាចព្យាបាលបានយ៉ាងងាយស្រួល និងទាំងស្រុងជាមួយនឹង ការជំនួស ដោយអ័រម៉ូនទីរ៉ូអ៊ីត។ ម្យ៉ាងវិញទៀត ការដែលមិនព្យាបាល ចំពោះការថយចុះនៃសកម្មភាបរបស់ក្រពេញទីរ៉ូអ៊ីត អាចនាំឱ្យមាន ជំងឺបេះដូងរីក ធ្វើឱ្យជំងឺខ្សោយបេះដូងកាន់តែធ្ងន់ធ្ងរ ហើយធ្វើឱ្យមានទឹកដក់ក្នុងស្រោមសួត៕
Saturday, October 12, 2013
សញ្ញាទាំង ១០នៃការឈឺពោះសម្រាល


អ្នកអាចនឹងរំពឹងនូវ ថ្ងៃដ៏អស្ចារ្យដែលទារកអ្នកនឹងកើតចេញមក។ វាជាការធម្មតានោះទេ សម្រាប់ស្ត្រីមានផ្ទៃពោះ ដែលស្ថិតក្នុងត្រីមាសចុងក្រោយ តែងមានការព្រួយបារម្ភ និង រំពឹងទុកនូវព្រឹត្តិការណ៍ដ៏មានន័យនេះ ។ ដើម្បីបំបាត់នូវសម្ពាធរបស់អ្នក បានបន្តិចនោះ អ្នកអាចស្វែងយល់សញ្ញាទាំង ១០ខាងក្រោម ដែលបញ្ជាក់ថា អ្នកស្ថិតក្នុងដំណាក់ កាលនៃការឈឺពោះសម្រាល ហើយវានឹងអាចអោយអ្នកត្រៀមខ្លួនបានជាស្រេច ក្នុងការប្រឈមនឹង ព្រឹត្តិការណ៍នេះ៖
១. ទារកក្នុងផ្ទៃចាប់ធ្វើចលនាចុះក្រោម
អ្នកអាចនឹងមានអារម្មណ៍ថា ទារកអ្នកប្រឹងរើចុះក្រោមជាងពេលធម្មតា។ គឺថា វា កំពុងត្រៀមខ្លួន ជាស្រេច ក្នុងការចេញមក ពិភពខាងក្រៅ។
២. អ្នកអាចដកដង្ហើមងាយស្រួលជាងមុន
ដោយសារតែទារកអ្នក បានធ្លាក់ចុះក្រោម វាបានសម្រាលដល់សម្ពាធ មួយចំនួន ដែលមាននៅលើ ឆ្អឹងសន្ទះទ្រូងរបស់អ្នក។ ដូចនេះ វាបានធ្វើអោយអ្នក ដកដង្ហើមងាយស្រួលជាងពេលធម្មតា។ អ្នកនឹង សម្គាល់ឃើញថា ខ្លួនអ្នកហាក់នឹងមិនសូវដកដង្ហើមខ្លីៗ ដូចពេលមុននោះទេ។
៣. អ្នកមានអារម្មណ៍ថាប្លោកនោមរបស់អ្នកហាក់នឹងចង់ផ្ទុះចេញ
ឆ្អឹងសន្ទះទ្រូងរបស់អ្នក ហាក់នឹងមានភាពធូរស្រាលជាងមុន ប៉ុន្តែប្លោកនោមរបស់អ្នក ហាក់នឹង ស្ថិតក្នុងដំណាក់កាល ដែលស្ទើរនឹងផ្ទុះបែក ដោយសារតែ ដងខ្លួនរបស់ទារក បានសង្កត់ទៅលើប្លោកនោម របស់អ្នកជាខ្លាំង។ ដូច្នេះ អ្នកនឹង សម្គាល់ឃើញថា ខ្លួនអ្នកត្រូវរត់ទៅបន្ទប់ទឹក កាន់តែញឹកញាប់ ជាងមុន។
៤. អ្នកនឹងសម្គាល់ឃើញមាននូវការធ្លាក់ឈាម
វាគឺជាភា្នសឆ្នុក ការពារទារកអ្នក ហើយវានឹងធ្លាក់ចេញមក ក្នុងសភាពលាយឈាម ដែលចាស់ៗ តែងហៅថា ការធ្លាក់ឈាមត្រា។ ជាធម្មតា វាគឺជាភ្នាសស្តើងដែល គ្របដណ្តប់មាត់ស្បូន អ្នក ដើម្បីធ្វើ ការ ការពារបាក់តេរីអាក្រក់ មិនអោយឆ្លងចូលទៅក្នុង ទ្វារមាសរបស់អ្នក។ ការធ្លាក់ឈាមត្រានេះ គឺជា សញ្ញា មួយដែលបញ្ជាក់ថា ការឈឺពោះសម្រាលនឹងខិតជិតចូលមកដល់។ ឈាមត្រានេះ គឺមានសភាព ទន់ និង សណ្ឋានអន្លាយៗ មើលទៅដូចជា ស្លេស។ វាអាចមានពណ៌ផ្កាឈូក ឬ មាន លាយជាមួយ ចំណុចក្រហមៗ ។ ហើយវាក៏អាច មានសភាពថ្លាផងដែរ។
៥. អ្នកមានការបែកទឹកភ្លោះ
នេះគឺជាសញ្ញា ដែលតែងតែត្រូវបានបង្ហាញនៅក្នុងខ្សែភាពយន្ត ដែលវាគឺជាពេល ដែលស្ត្រីមាន ផ្ទៃពោះ ចាប់មានការហូរទឹក ចេញពីទ្វារមាសរបស់នាង។ នៅពេលដែលមានសភាពនេះកើត ឡើង អ្នកត្រូវប្រញាប់ទៅកាន់មន្ទីរពេទ្យ អោយបានជាបន្ទាន់ ។
៦. អ្នកនឹងយល់ឃើញថាខ្លួនអ្នកហាក់មានកម្លាំងខ្លាំងក្លា
ប្រសិនបើពេលភ្លាមៗនោះ ដែលអ្នកចាប់ផ្តើមធ្វើការសម្អាតរបស់របរ ក្នុងផ្ទះ ហើយបែរជាសម្គាល់ ឃើញថា ខ្លួនអ្នកមានថាមពលជាងមុន ជាជាង ការដែលមានអារម្មណ៍ថា ងងុយគេង នោះវាអាចជា សញ្ញាមួយ នៃការឈឺពោះសម្រាលជិតចូលមកដល់ ។វាជាសភាវគតិ នៃការសម្រាលមួយ។
៧. មាត់ស្បូនរបស់អ្នកចាប់ផ្តើមស្តើង
សភាពនៃការឡើងស្តើង របស់មាត់ស្បូន អាចនឹងត្រូវបាន វាស់ និង កំណត់បានដោយ ការពិនិត្យ របស់ឆ្មប និង វេជ្ជបណ្ឌិត ។ វាត្រូវបានគេហៅថា ការបើករបស់មាត់ស្បូន។
៨. មាត់ស្បូនរបស់អ្នក ចាប់ផ្តើមពង្រីកទំហំ
វាមានន័យថា មាត់ស្បូនរបស់អ្នក ចាប់ផ្តើមបើកចំហឡើង ដើម្បីរង់ចាំការចាប់កំណើតរបស់ ទារកអ្នក។
៩. អ្នកនឹងជួបនូវបញ្ហានៃការចុករោយចង្កេះ
នេះគឺជាសញ្ញា ម្យ៉ាងផ្សេងទៀត នៃការឈឺពោះសម្រាល ដោយសារតែទារកអ្នក ចាប់ផ្តើមធ្លាក់ចុះមក ក្រោម ហើយវានឹងធ្វើអោយអ្នកចុករោយចង្កេះជាខ្លាំង ។
១០. អ្នកចាប់ផ្តើមទទួលអាម្មណ៍នៃការកន្ត្រាក់របស់ស្បូន
នេះគឺជាសញ្ញាដ៏ច្បាស់មួយ នៃការឈឺពោះសម្រាល។ នៅពេលដែលអ្នក កំពុងបន្តនូវដំណាក់កាលនៃការឈឺពោះសម្រាល នោះការកន្ត្រាក់របស់ស្បូន នឹងកើតមានជាទៀងទាត់ ជាមួយនឹង គន្លាត ច្បាស់លាស់មួយ។ ពួកវានឹងចាប់ កាន់តែខ្លាំងឡើងៗ និង មិនសូវឃ្លាតឆ្ងាយពីគ្នា។
ប្រសិនបើអ្នកកើតមាននូវសញ្ញា នៃការឈឺពោះសម្រាលខាងលើនេះ នោះអ្នកគប្បីត្រូវទៅកាន់មន្ទីរពេទ្យ អោយបានឆាប់រហ័ស ៕
Wednesday, August 21, 2013
ជុះខ្មៅ
ជុះខ្មៅអាចមាន
១ ដោយសារ : ១ ឬ ២
ថ្ងៃមុនមានហូបថ្នាំឈ្មោះ Fer ឬ Fumafer ហូបឈាមជ្រូក គោហូបត្រកួនច្រើន
(គ្មានបព្ហាអ្វីទេ)
២ បើជុះខ្មៅ
មានឈឺចុងដង្ហើម ឬមានអតីតកាលមានឈឺក្រពះ(មនុស្សចាស់)នោះមកពីឈាមចេញ
មកពីក្រពះ
ជួនកាលមានក្អួតឈាមស្រស់ក៏មាន។
ព្យាបាល
ព្យាបាលបន្ទាន់=អ្នកជម្ងឺអង្គុយ ជព្ជាក់ទឹកកក=ស្អំទឹកកកនៅចុងដង្ហើម=ចាក់Sérum លាងជា
មួយ Cimétidine
តែត្រូវបើកសេរ៉ូមយឺតៗ ព្យាបាលមួលដ្ឋាន (មើលទំព័រព្យាបាលក្រពះ) ៕
អំពីអាហារ
ជំនឿចាស់ទុំ គ្រូបុរាណខ្មែរ ចូលចិត្តឲ្យតមអាហារពេលមានជម្ងឺ
ដែលជាទង្វើមួយផ្ទុយពីច្បាប់ធម្មជាតិ
ដូចជាជម្ងឺផ្តាសាយ
គ្រុនពោះវៀន របេងពេលនោះគេត្រួវបំប៉នអាហារថែមទៀតដើម្បីទប់ទល់នឹងការ
រាតត្បាតនៃមេរោគ។តាមពិតអាហារគ្រប់គ្រាន់ធ្វើឲ្យយើងមានថាមពលខ្លាំក្លា
មានជីវជាតិគ្រប់គ្រាន់សំ
រាប់ទប់ទលជាមួយនិងជម្ងឺនានាដែលបណ្តាលមកពីមេរោគ។
ដូចច្នេះត្រូវហូបអាហារគ្រប់បែប
: សាច់ បន្លែ ផ្លែឈើនៅមូលដ្ឋានដើម្បីសុខភាព ពិសេសពេលឈឺ ពេលមានផ្ទៃពោះ
ពេលឆ្លងទន្លេ ក្រោយវះកាត់ជាដើមុ។ កុំតមអាហារឲ្យសោះ តមអាហារដែលស្អុយ
រលួយ ឬ
អ្វីដែលយល់ថាមានមេរោគ។
ដំបៅក្លាយ
បើមានរបួសគម្បីរួតរះលាង និងលាបអាល់កុល
ឬថ្នាំក្រហមឲ្យបានរហ័សកំអោយមេរោគចូលយាយី
ទាន់ រួចរុំបន្ថែមកុំឲ្យមេរោគចូល។ បើទុកចំហរ ឬលាបអាចម៌គោ.......វាអាចឲ្យមេរោគចូលច្រើន កើត
កូនកើតចៅបណ្តាលឲ្យក្លាយមានខ្ទុះរីករាលខ្លាំងទៅៗ។
បើក្លាយដួចនេះព្យាបាល
លាងឲ្យស្អាត រោយថ្នាំផ្សះឲ្យច្រើនដូចជាម្សៅ Streptomycine, ម្សៅRifampicine រួចហើយរុំបង់ឲ្យជិត។ បើមានក្តៅខ្លួន(ហាមត្រួវទឹក)។
កន្ទាលត្រអាក
និយមន័យ
ជាផលកើតពីប្រតិកម្មរបស់កោសិកាដែលប៉ះ និងសារធាតុអ្វីមួយខាងក្រៅ ឬខាងក្នុងហៅថា (Allergéne)។
មូលហេតុ ២ យ៉ាង
ចាស់ៗនិយាយថាលេងឆ្មាកើតហឺត
តែមិនមែនអ្នកលេងឆ្មាទាំងអស់សុទ្ធតែកើតហឺតទេ។
បានន័យថាអ្នកកើតហើតនោះវា
Allergie ជាមួយនឹងរោគឆ្មា។
មានវត្ដុជាច្រើនណាស់ដែលអាចបណ្តាលអោយ
Allergie
ដូចជា ខ្ញែ» ធូលី» ផ្សែង» អាហារ»ថ្នាំ»ក្រណាត់»ជាតិគីមី»។ល ។
Allergie
អាចធ្វើអោយកើតហឺត »កន្ទាលត្រអាក»រមាស់ ឬ ហើម។
ព្យាបាល ត្រូវរកវត្តុដែលធ្វើ(Allergie)
Subscribe to:
Posts (Atom)