គោលគ្រឹះនៃសរីរវិទ្យា
និង កាយវិភាគវិទ្យានៃប្រព័ន្ឋដំណកដង្ហើម
ប្រព័ន្ឋដំណកដង្ហើមមានដូចជា
ផ្លូវខ្យល់ សួត និង សាច់ដុំទងសួតនិងកូនទងសួត។
ប្រព័ន្ឋដំណកដង្ហើមមានតួនាទីផ្លាស់ប្តូរខ្យល់(អងុកស៊ីសែន និង
ឧស្ម័នកាបូនិក) ក្នុងឈាម។ ប្រព័ន្ឋដំណកដង្ហើមចែកជាពីរ គឺផ្លូវដង្ហើមលើ
និង ផ្លូវដង្ហើមក្រោម។
១. ផ្លូវដង្ហើមលើ
(Upper Respiratory Tract)
ប្រព័ន្ឋផ្លូវដង្ហើមលើមាន៖
»ចង្អូរច្រមុះ៖
នៅក្នុងច្រមុះមានចង្អូរពីរ២ ដែលជាផ្លូវតូចចង្អៀត។
ចង្អូរនេះបើកចំហររហូតដល់ផ្នែកខាងលើនៃហ្វារ៉ាំង (pharynx)។ ចង្អូរច្រមុះធ្វើការច្រោះ កំដៅ និង
ផ្សើមខ្យល់ដែលយើងដកដង្ហើមចូលមុននឹងវាចូលទៅក្នុងសួត។
»ហ្វារ៉ាំង៖
គឺជាបន្ទប់មួយនៅខាងក្រោយក្រហូងមាត់ និងនៅចន្លោះចង្អូរច្រមុះ និង
ឡារ៉ាំង (Larynx)។ ខ្យល់ដែលបានដកចូលតាមមាត់
ឬតាមច្រមុះចូលទៅតាមហ្វារ៉ាំងដែលជាបំពង់ខ្យល់។