មេសា 04 |14:46
យោ ងតាមការសិក្សាមួយរបស់ក្រុមអ្នកស្រាវជ្រាវម កពីសហរដ្ឋអាមេរិក
បានឱ្យដឹងថា ភាពទុក្ខសាកដោយសារតែមនុស្សជាទីស្រលាញ់បាត់ប ង់ជីវិត
អាចធ្វើឱ្យអ្នកប្រឈមនឹងជំងឺ
គាំងបេះដូង ជាពិសេស
ក្នុងអំឡុងពេលដំបូងៗ។
ការសិក្សាបានធ្វើឡើងលើមនុស្សជំទង់ៗប្រមាណ ២.០០០នាក់ដែលនៅរស់បន្ទាប់ពីកើតមានអាការគាំងបេះដូង ដោយសារតែដឹងដំណឹងថា
មនុស្សជាទីស្រលាញ់ដូចជា គ្រួសារ
ឬមិត្តភក្តិបាត់បង់ជីវិត បានរកឃើញថា អាត្រាប្រឈមនឹងជំងឺគាំងបេះដូងបានកើនឡើងរហូតដល់២១ភាគរយ ខ្ពស់ជាងធម្មតានាថ្ងៃដំបូងនៃការទទួលដំណឹង។
ទោះបីយ៉ាងណាក៏ដោយ
នៅពេលចូលមកដល់ក្នុងរយៈពេលសប្តាហ៍ដំបូង អត្រានេះបានធ្លាក់ចុះសល់ត្រឹម៦ភាគរយ និងបន្តធ្លាក់ចុះទៀត។
មូលហេតុនេះ គឺបណ្តាលមកពីការកើនឡើងខ្ពស់នៃចង្វាក់បេះដូង
សម្ពាធឈាម កម្រិតអ័រម៉ូននៃភាពតានតឹង
និងការកកឈាមផងដែរ បូករួមជាមួយនឹងការគេងមិនបានគ្រប់គ្រាន់
ខ្វះសមាធិ និងទទួលទានបានតិចជាងមុន។
ដូច្នេះ ក្នុងនាមយើងជាមិត្តភក្តិ
និងក្រុមគ្រួសារ គឺជាមនុស្សដ៏សំខាន់បំផុតនៅក្នុងការជួយលួងលោមពួកគេពីទុក្ខសោក ជាពិសេសក្នុងអំឡុងពេលដំបូងនៃការទទួលដំណឹង៕