ជំងឺ​សន្លាក់!



 រដូវ​រងារ អាកាសធាតុ​ត្រជាក់​មាន​សំនើម​បណ្តាល​ឲ្យ​មាន​ជំងឺ​សន្លាក់​ឬ​ធ្វើ​ឲ្យ​ស្ថានភាពជំងឺ​សន្លាក់​កាន់​តែ​ធ្ងន់​ធ្ងរ​ថែម​ទៀត។ Rheumanthoid Arthritis, Rheumatoid fever និង​ Gout ជា​ជំងឺ​បី​ប្រ​ភេទ​ដែល​តែង​តែ​យាយី​មនុស្ស​នៅ​រដូវ​រងារ។អាកាស​ធាតុ​ត្រជាក់​និង​សើម​ធ្វើ​ឲ្យ​ជំងឺ​ទាំង​បី​ប្រ​ភេទ​ខា​ង​លើ​រីក​រាល​ដាល​និង​វិវត្ត​​លឿន​បំផុត។ អ្នក​ជំងឺ​ Gout តែង​តែ​មាន​សភាព​ជំងឺ​​ធ្ងន់​ធ្ង​រ​នៅ​ក្នុង​រដូវ​រងារទោះបីជាអាកាសធាតុ​ត្រជាក់​និង​សំនើម​មិន​មែន​ជា​មូល​ហេតុ​ដែល​បង្ករ​ជំងឺ​នេះ​ក៏​ដោយ​តែ​វា​ជា​កត្តា​ជំ​រុញ​ឲ្យ​សភាព​ជំងឺ​កាន់​តែ​ធ្ងន់​ធ្ង​រ។​មូល​ហេតុ​នេះ​ដោយ​សារ​រដូវ​រងារ​ ជំរុញ​ឲ្យ​មនុស្ស​បង្កើន​ការ​ហូប​ចុក​ ដូច្នេះ​ហើយ​ទើប​ជំងឺ​ Gout កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត។
១.​ Rheumathoid Fever (ជំងឺ​សន្លាក់​​បណ្តាល​ឲ្យ​ក្លាយ​ជា​ជំងឺ​បេះ​ដូង)
ជំងឺ​នេះ​ភាគ​ច្រើន​កើត​លើ​កុមារ​ចាប់​ពី​អាយុ​៥​ឆ្នាំ​ឡើង​និង​​មនុស្ស​វ័យ​ជំទង់។​ អាកាសធាតុ​ត្រជាក់​និង​សើម​ជា​កត្តា​ងាយ​ស្រួល​ឲ្យ​បាក់តេរី​ Streptococcus បន្ត​ពូជ​និង​រីក​រាល​ដាល​បង្ករជំងឺ​រលាក​បំពង់​ករ​,​ក្រោយ​មក​វិវត្ត​ទៅជា​រលាក​ផ្លូវ​ដង្ហើមផ្នែក​ខាង​លើ។
ប្រភេទបាក់តេ​រី​នេះ​ ជំរុញ​ឲ្យ​សារពាង្គកាយ​ផលិត​នូវ​អង់ទីករ​(ប្រឆាំង​​បាក់​តេរី)ហើយ​វា​មាន​ឥទ្ឋិពលទៅ​ដល់​បេះ​ដូង,​សន្លាក់,​សសៃរ​ប្រសាទ​និង​បង្ករ​ឲ្យ​មាន​ជំងឺ​បេះ​ដូង។ លក្ខណៈ​សំគាល់​របស់​ជំងឺ៖ ក្មេង(អ្នក​ជំងឺ​ភាគ​ច្រើន​ជា​កុមារ)​ក្តៅ​ខ្លួន​ខ្លាំង,ឈឺ​ក(បំពង់ក),ក្អក,​បន្ទាប់​មក​ចាប់​ផ្តើម​ហើម​ក្តៅ​សន្លាក់ និង លក្ខណៈ​សំគាល់​យ៉ាង​ពិសេស​មួយ​ទៀត​នោះ​គឺ​អាការៈ​ឈឺ​សន្លាក់​ផ្លាស់​ទី​ពី​សន្លាក់​មួយ​ទៅ​សន្លាក់​មួយ(ឧទាហរណ៍​ ដូចជា ថ្ងៃ​នេះ​ឈឺ​សន្លាក់​​ឆ្អឹង​ម្រាម​ដៃ​ លុះ​ស្អែក​ឡើង​ទៅ​ឈឺ​សន្លាក់​ឆ្អឹង​ក​ដៃ…)និង​ចុង​ក្រោយ​វា​រាល​ដាល​ដល់​បេះ​ដូង(រលាក​ស្រោម​ក្នុង​របស់​បេះ​ដូង)។
នៅ​ពេល​ដែក​ក្មេង​មាន​អាការៈ​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​,​ត្រូវ​នាំ​ទៅ​មន្ទីរ​ពេទ្យជា​បន្ទាន់​ដើម្បីទទួល​ការ​ពិគ្រោះ​ធ្វើ​រោគ​វិនិ​ច្ឆ័យ និង​ ព្យាបាល​ឲ្យ​បានទាន់​ពេល​វេលា។ ប្រភេត​ជំងឺ​បេះ​ដូង​នេះ​អាច​បង្ការ​បាន​ដោយ​ការ​ចាក់​ថ្នាំ​Penicillin​យឺត ដើម្បី​ការពារ។​ការ​ចាក់​ថ្នាំ​បង្ការ​នេះ​មាន​ទអ្ថប្រយោជន៍​ណាស់ គឺ​វា​អាច​ការពារ​កុំ​ឲ្យ​ជំងឺ​រើ​ឡើង​វិញផង​ និង មិន​ឲ្យ​ជំងឺកាន់​តែ​ធ្លន់​ធ្ងរ​ថែម​ទៀត​ផង។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ​មុន​ពេល​ចាក់​ថ្នាំ​បង្ការ(មិន​មែន​ជា​វ៉ាក់សាំង​ទេ)​ត្រូវ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ម៉ត់​ចត់​ពី​សំណាក់​គ្រូ​ពេទ្យ​ដើម្បី​កំណត់​បាន​នូវ​រាល់​កត្តា​ផ្សេងៗ​ដែល​អាច​ជះឥទ្ឋិពល​ដល់​ជំងឺ​​និង​ការ​ប្រើ​ថ្នាំ។រាល់​កុមារគ្រប់​រូប​ ទោះ​ជា​មាន​ជំងឺ​ឈឺ​សន្លាក់​តែ​ម្តង​ក៏​ដោយ​ ក៏​គួរ​តែ​ទៅ​ចាក់​ថ្នាំ​​បង្ការ​ (Penicillin យឺត)​ដើម្បី​បង្ការ​ជំងឺ​នេះរហូត​ដល់​អាយុ​ ២១​ ឬ ២៥​ឆ្នាំ។

២.​ជំងឺ​រលាក​សន្លាក់
គឺជា​ជម្ងឺរលាក​សន្លាក់​រ៉ាំ​រ៉ៃ​អូស​បន្លាយ​ច្រើន​ឆ្នាំ​ និង​ បន្សល់ទុក​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ​ ដូចជា៖​ ស្អិត​សន្លាក់,​បំលែង​រូប​រាង​របស់​សន្លាក់នាំ​ឲ្យ​ខូច​សន្លាក់។ រោគ​សញ្ញា​របស់​ជំងឺ​គឺ​រលាក​ច្រើន​សន្លាក់​ក្នុងពេល​តែ​មួយ(ដូច​ជា​សន្លាក់​កដៃ,សន្លាក់​ម្រាម​ដៃ,ថ្នាំង​ម្រាម​ដៃ,​កជើង….) និង​ ជំងឺ​មាន​បំរែ​បំរួល​អូស​បន្លាយ​​វែង។ អ្នក​ជំងឺ​អាច​មាន​អាការៈ​រឹង​សន្លាក់​នៅ​ពេល​ព្រឹក(ពេល​ទើប​ក្រោក​ពី​ដំណេក)​បង្ករ​ឲ្យ​ពិបាក​កំរើក​សន្លាក់ និង អូស​បន្លាយ​រាប់​ម៉ោង​ទើប​អាច​ធ្វើ​ចលនា​បាន​ដូច​ធម្មតា​វិញ។
រលាក​សន្លាក់​កើត​ឡើង​តាម​ដំនាក់(មិន​ជាប់​រហូត​ទេ),​ប្រសិន​បើ​យើង​ពិនិត្យ​ឃើញ​ជំងឺ​នេះ​ឆាប់​យើង​អាច​ស្វែង​រក​ការ​ព្យាបាល​សម​ស្រប,ត្រូវ​តាម​ក្បួន​ខ្នាត ជំងឺ​អាច​វិវត្ត​មក​រក​ភាព​ប្រ​សើរ​ឡើង។ ប្រ​សិន​បើ​ជំងឺ​ដល់​ដំណាក់​កាល​ធ្ងន់​ធ្ងរ,​មាន​ការ​រលាក​ដល់​ឆ្អឹង​ខ្ចី​របស់ក្បាល​ឆ្អឺង​ អ្នក​ជំងឺ​អាច​​ប្រឈមមុខ​នឹង​ការ​ខូច​សន្លាក់,​ស្ងិត​ជាប់​សន្លាក់,​រឹង​សន្លាក់​ និង សន្លាក់​មិន​អាច​កំរើក​បាន។
៣.​​ជំងឺ​ប្រគ្រីវ (Gout).
នេះ​ជា​ជំងឺ​មួយ​ដែល​តែង​តែ​កើត​ឡើង​ចំពោះ​បុរស​ភេទ​ដែល​រស់​នៅ​ទី​ក្រុង​ ចាប់​ពី​អាយុ​៣០ឆ្នាំ​ឡើង​ទៅ។ លក្ខណៈ​សំគាល់៖​សន្លាក់​ឈឺ​ហើម,ជាពិសេស​ឈឺ​ហើម​សន្លាក់​ឆ្អឹង​មេជើង។ ដំណាក់​កាល​ដំបូង​ មាន​ការ​រលាក​សន្លាក់​ឆ្អឹង​យ៉ាង​ទាន់​ហន់,​ឈឺ​ក្តៅ​សន្លាក់,ក្តៅ​ឡើង​ពណ៌​ក្រហម,ឈឺ​ចាប់​ធ្ងន់​ធ្ងរ។ ប៉ន្តែ​អាច​តែ​រយៈ ពេល​មួយ​យប់​ សន្លាក់​ទាំង​ប៉ុន្មាន​ដែល​ឈឺ​ចាប់​ប្រែ​ជា​ធម្មតា​(មិន​មាន​ការ​ឈឺ​ចាប់)។
ជំងឺ​នេះ​អាច​ជា​ដោយ​ខ្លួន​ឯង​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ,​អាច​រើ​ឡើង​វិញជា​លើក​ទី​ពីរ។​ជំងឺ​កាន់​តែ​មាន​បំរែ​បំរួល​ធ្ងន់​ធ្ងរ​ថែម​ទៀត​ពេល​ដែល​ទទួល​ទាន​សុរា និង ទទួល​ទាន​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន…..
ពេល​អាកាសធាតុ​ត្រជាក់​, ផ្សំ​ជាមួយ​ភ្លៀង​រលឹម​ អ្នក​ជំងឺ​បេះ​ដូង,​ជំងឺ​រលាក​សន្លាក់ មិន​គួរ​នៅ​ខាង​ក្រៅ​ផ្ទះ,គួរ​តែ​រក្សា​ភាព​កក់​ក្តៅ​,ជាពិសេស​គឹ​ដៃ​និង​ជើង។​អ្នក​ជំងឺ​ ប្រគ្រីវ​ គួរ​តែ​កុំ​ទទួល​ទាន​សុរា និង អាហារ​ដែល​សម្បូរ​ជាតិ​ខ្លាញ់ ប្រ​សិន​បើ​មិន​ចង់​ឲ្យ​ជំងឺ​កាន់​តែធ្ងន់​ធ្ងរ​ថែម។




តើ​ជំងឺ​ទឹកនោម​ផ្អែម​អាច​ព្យាបាល​ឲ្យ​ជា​ដាច់​បាន​មែន​ឬ​ទេ??
តួនាទី​របស់​លំពែង​(ផលិត​Insullin) ក្នុង​ការ​សំរប​សំរួល​កំរិត​ជាតិ​ស្កតរក្នុង​ឈាម

ទីតាំង​របស់​លំពែង
+++++++++++++++
ជំងឺ​ទឹក​នោម​ផ្អែម​ជា​ជំងឺ​មួយ​មិន​អាច​ព្យាបាល​បាន​ឲ្យ​ជា​ដាច់​ស្រឡះ​ដោយ​ប្រើ​ថ្នាំ​លេប​ឬ​ថ្នាំ​ចាក់​បាន​ទេ, ទោះ​បី​ជា​ប្រភេទ​ type1​ឬ​ក៏​Type2​ក៏​ដោយ។គ្រប់​ឱសថ​ទាំង​ឡាយ​ដែល​ប្រើ​ក្នុង​ការ​ប្យាបាល​ជំងឺ​នេះ​បាន​ត្រឹម​តែ​សំរប​សំរួល​កំរិត​ជាតិ​​ស្ករ​នៅ​ក្នុង​​ឈាម​កុំ​ឲ្យ​ឡើង​ខ្ពស់​តែ​ប៉ុណ្ណោះ! យ៉ាង​នេះ​ហើយ​បាន​ជា​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​ប្រើ​ថ្នាំ​​ជា​រៀង​រហូត។​ទន្ទឹម​នឹង​នោះ​ដែរ​ត្រូវ​មាន​របប​អាហារ​ត្រូវ​តាម​ការ​កំ​ណត់​ទើប​មិន​បណ្តាល​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់​ធ្ងរ​ជាង​មុន។​
ថ្មី​ៗ​នេះ​នៅ​វិទ្យា​ស្ថាន​​ជំងឺ​ទឹក​នោម​ផ្អែម​របស់​វៀតណាម​ ​បាន​ធ្វើ​សន្និសិទ​មួយ​ស្តី​ពី​ការ​ព្យាបាល​​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​មាន​ផ្តល់​ប្រ​សិទ្ឋភាព​ខ្ពស់​បំផុត​ ដែល​អាច​និយាយ​បាន​ថា​អាច​ព្យាបាល​អោយ​ជា​ដាច់​ជំងឺ​ទឹក​នោម​ផ្អែម​នេះ​បាន។ នៅ​សន្និសិទ​នោះ​ដែរ​ក៏​មាន​ការ​ចូល​រួម​ពី​អ្នក​ជំនាញ​ការ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ដែល​សុទ្ឋ​សឹង​ជា​វេជ្ជ​បណ្ឌិត​និង​អ្នក​ស្រាវ​ជ្រាវ​ពី​ជំងឺ​ទឹក​នោម​ផ្អែម។មាន​សំនួរ​ចោទ​ឆ្លើយ​ជា​ច្រើន​ដែល​រវាង​​អ្នក​ចូល​រួម​ជាមួយ​នឹង​អ្នក​ជំនាញ​ការ​របស់​វិទ្យាស្ថាន,​ ខ្ញុំ​សូម​ធ្វើការ​បក​ប្រែ​ក្រៅ​ផ្លូវ​ការ​ដូច​តទៅ៖
សំនួរ៖ យើង​បាន​ដឹង​ថា​​ប្រ​ទេស​មួយ​ចំនួន​នៅ​លើ​ពិភព​លោក​កំពុង​តែ​​ប្រើ​វិធី​ផ្សាំ​លំពែង​(Pancreas graft)ក្នុង​ការ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម។​​សូម​លោក​​ជួយ​បំ​ភ្លឺ​អំពី​វិ​ធី​នេះ​ឲ្យ​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​បាន​ទេ??
អ្នក​ជំនាញ​ការ៖ ទាក់​ទង​ទៅ​នឹង​ការ​ផ្សាំ​លំពែង​ វា​ចែក​ចេញ​ជា​ពីរ​វិ​ធាន។​ទី​១​​គឹ​យើង​ផ្សាំ​លំ​ពែង​ទាំង​មូល និង​ ទី​២ គឺ​យើង​ផ្សាំ​លំ​ពែង​មួយ​ផ្នែក,​មាន​ន័យ​ថា​រាល់​កោះ​តូច(small Islandឬ​ Islet : ភាសា​ក្នុងវេជ្ជសាស្រ្ត​,​ជា​ឯកត្តា​ផលិត​Insullin នៅ​រាត់​រាយ​ក្នុង​លំពែង,​​ដូច​ទៅ​នឹង​កោះ​ទាំង​ឡាយ​ដែល​នៅ​រាត់​រាយ​ក្នុង​សមុទ្រ​)។
បច្ចុប្បន្ន​នេះ លើ​ពិភព​លោក​មាន​ជាង​ ៦០០០​ករណី​ផ្សាំ​​លំពែង​ហើយ​ជា​ធម្មតា​គេ​តែ​ង​តែ​និយម​ផ្សាំ​ទាំង​លំពែង​និង​ផ្សាំ​ទាំង​តំរងនោម​(Kidney Graft)។ ភាគ​ច្រើន​វិធី​នេះ​ប្រើ​លើ​អ្នក​ជំងឺ​ដែល​មាន​សភាព​ធ្ងន់​ធ្ងរ,​ឧ​ទាហរណ៍​ដូចជា​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ដល់​ដំណាក់​កាល​ខ្សោយ​តំរងនោមធ្ងន់​ធ្ងរ។​ ដូច្នេះ​ហើយ​វិធី​ព្យាបាល​នេះ​គេ​ហៅ​ថា​ការ​វះ​កាត់​ដ៏​ធំ​មួយ​និង​ភាគ​ច្រើន​ទទួល​បាន​ប្រ​សិទ្ឋ​ភាព​​ខ្ពស់។
សំនួរ៖ ចុះ​ហេតុ​ម្តេច​បាន​ជា​គេ​ចាំ​ដល់​ពេល​ខ្សោយ​តំរងនោមទើប​គេ​អនុវត្តន៍​វិធី​ផ្សាំ​លំពែង? ចំពោះ​អ្នក​ជំងឺដែល​ត្រូវ​ការ​ផ្សាំ​លំពែង​ក្នុង​ខណៈ​ពេល​ដែល​ជំងឺ​មិន​ទាន់​បង្ករ​មហន្តរាយ​ដល់​តំរងនោម​តើ​ធ្វើ​បាន​ទេ​?
អ្នក​ជំនាញ​ការ៖ ពេល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ឈាន​ដល់​ដំណាក់​កាល​ធ្ងន់​ធ្ងរ​​, អាយុ​ជីវិ​ត​ត្រូវ​ទទួល​ការ​គំរាម​កំហែង​ ករណី​នេះ​អ្នក​ជំងឺ​ត្រូវ​តែ​ប្រើ​វិធី​​ផ្សាំ​លំពែង។ ក្នុង​ករណី​ផ្សាំ​លំពែង,​​តែ​តំរងនោម​ក៏​បាន​ខ្សោយ​ទៅ​ហើយ​នោះ​ត្រូវ​តែ​ផ្សាំ​ទាំងតំរងនោម​ថែម​ទៀត។​តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​មិន​ចាំ​បាច់​ដល់​ដំណាក់​កាល​តំរងនោម​និង​លំពែង​ខ្សោយ​ទើប​ធ្វើ​​ការ​ផ្សាំ​នោះ​ទេ,​យើង​អាច​ផ្សាំ​មុន​ពេល​អ្វី​ប្រែ​ក្លាយ​ទៅ​ជា​សភាព​ធ្ងន់​ធ្ងរ។ ក្នុង​ករណី​​ខ្សោយ​លំពែង​​ប៉ុន្តែ​តំរងនោម​មិន​ទាន់​ខ្សោយ​ យើង​អាច​ផ្សាំ​តែ​លំពែង​ក៏​បាន,ដោយ​មិន​ចាំ​បាច់​ផ្សាំ​តំរងនោម។
សំនួរ៖ តើ​នេះ​ជា​ការ​ផ្សាំ​លំពែង​ឬ​ជាការ​ដាំ​លំពែង?​តើត្រូវ​យល់​យ៉ាង​ណា​ឲ្យ​ច្បាស់​អំពី​បញ្ហា​នេះ?
អ្នក​ជំនាញ​ការ៖ ការ​ពិត​ទៅ​នោះ​នៅ​លើ​ពិភព​លោក​គេ​ប្រើ​ពាក្យ​ផ្សាំ​លំពែង”​តែ​មួយ​គត់។​ប៉ុន្តែ​នៅ​វៀតណាម,​ផ្សាំ​លំពែង​ត្រូវ​បាន​យល់​ថា​ជាការ​ផ្សាំ​លំពែង​ទាំង​មូល,ចំនែក​ឯការ​ដាំ​លំពែងមាន​ន័យ​ថា​គ្រាន់​តែ​យក​មួយ​ផ្នែក​តូច​របស់​កោសិការ​កោះតូច(small islandIslet )ដែល​បូម​ចេញ​ពី​វ៉ែន​​សសៃរ​ឈាម​​ចូល​ទៅ​ថ្លើម​​ហើយ​បណ្តុះ​លើ​សរីរាង្គ​ផ្សេង,​បន្ទាប់​មក​វា​ផលិត​​Insullin នៅ​ទី​នោះ​តែ​ម្តង។
សំនួរ៖ ចុះ​ផ្សាំ​លំពែង​និង​ដាំ​លំពែង​មួយ​ណា​ល្អជាង?
អ្នក​ជំនាញ​ការ៖ ប្រសិន​បើ​ប្រើ​វិធី​ផ្សាំ​លំពែង​ ពេល​វេលា​អនុវត្ត​វែង​ពី​៨​ដល់​១០​ម៉ោង, ចំនែក​វីធី​ដាំ​លំពែង​វា​សមញ្ច​ជាង​,​លឿន​ជាង។ប៉ុន្តែ​ការ​ដាំ​លំបែង​វា​មាន​ចំនុច​ខ្សោយ​មួយ​គឺ​ថា​វា​ពិបាក​ក្នុង​ការ​កំណត់​ចំនួន​កោសិការ​កោះ​តូច​ដែល​សម​ស្រប​ទៅ​តាម​សភាព​របស់​អ្នក​ជំងឺ​និមួយៗ។​ប្រ​សិន​បើ​យក​តិច​ពេក​វា​មិន​អាច​ផលិត​Insullin ឲ្យ​បាន​គ្រប់​គ្រាន់,​តែ​បើ​យក​ច្រើន​ពេក​វា​នាំ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់​ធ្ងរ​ថែម​ទៀត។
សំនួរ៖ ក្រោយ​ពី​ការ​វះ​កាត់​តើ​អ្នក​ជំងឺ​នៅ​ប្រើ​​ថ្នាំ​លេប​ឬ​នៅ​ប្រើ​ថ្នាំ​ចាក់​ Insullin បន្ថែម​ទៀត​ទេ?

អ្នក​ជំនាញ​ការ៖ ក្រោយ​ពេល​វះកាត់​អ្នក​ជំងឺ​មិន​ប្រើ​ថ្នាំ​ចាក់​ឬ​ថ្នាំ​លេប​ទៀត​ទេ,​តែ​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​ការ​បំបែក​បន្សាំ​ដូច​ក្នុង​ករណី​ផ្សាំ​ថ្លើម,​ផ្សាំ​តំរងនោម។​លំពែង​អាច​យក​ពី​អ្នក​នៅរស់​រាន​មាន​ជិវិត និង​​ មាន​គ្រប់​កត្តា​បន្សាំ​រវាង​អ្នក​ទទួល​និង​អ្នក​ផ្តល់,​អ្នក​ផ្តល់​មិន​ចាំ​បាច់​ជា​សាច់​ញាតិ​ក៏​អាច​ផ្តល់​បាន​ដែរ។
សំនួរ៖​​នៅ​វៀតណាម​អាច​អនុវត្ត​បច្ចេកទេស​ផ្សាំ​លំពែង​នេះ​បាន​ឬ​នៅ?
អ្នក​ជំនាញការ៖ ផ្សាំ​លំពែងមាន​ការទាក់​ឬង​ដល់​ការ​ផ្សាំ​កោសិការ​កោះ​តូច, បច្ចុប្បន្ន​នេះ​វៀតណាម​នៅ​មិនទាន់​អនុវត្ត​បាន​នៅ​ឡើយ​ទេ។​ពី​ព្រោះ​ថា​ប្រសិន​បើ​ផ្សាំ​កោសិការ​កោះតូច​​វេជ្ជបណ្ឌិត​វៀតណាមត្រូវ​ប្រឈម​មុខ​នឹង​ការ​បំបែក​បំនែក​ផ្សាំ​,​អ្នក​ជំងឺ​ត្រូវ​ប្រើ​វីធី​ធ្ងន់​ធ្ងរ​មួយ​ចំនួន​ក្នុង​ការ​ទប់​ស្កាត់​ប្រតិកម្ម​របស់​ប្រព័ន្ឋភាព​ស៊ាំ​ ដើម្បី​ឲ្យ​លំពែង​ដំនើរ​ការ​បាន​ល្អ។​ចំនែក​ប្រទេស​​រីក​ចំរើន​ខាង​បច្ចេកវិទ្យា​វេជ្ជសាស្រ្ត​មួយ​ចំនួន​ គេ​បាន​អនុវត្ត​វីធី​ព្យាបាល​នេះ​ហើយ​ ហើយ​ទទួល​បាន​លទ្ឋផល​ល្អ។
ក្នុងការផ្សាំលំពែង,កត្តាសំខាន់ដែលកំណត់ការជោគជ៍យគឺថាធ្វើយ៉ាងយកឲ្យបានគ្រប់គ្រាន់សមាសភាគ​របស់​លំពែង​មនុស្ស​មក​ផ្សាំ,​ ការ​អនុវត្ត​បច្ចេកទេស​នេះ​វៀតណាម​នៅ​មាន​កំរិត និង តំលៃ​ខ្ពស់។ ដូច្នេះ​ហើយ,​ដើម្បី​អនុវត្ត​វីធី​ផ្សាំ​លំពែង​បាន វេជ្ជបណ្ឌិត​វៀត​ណាម​ត្រូវ​បញ្ចូន​​អ្នក​ជំងឺ​របស់​ខ្លួន​ទៅ​ទៅ​ព្យាបាល​នៅ​ប្រទេស​ក្រៅ​ដែល​មាន​បច្ចេកទេស​ទំនើប។
សំនួរ៖ ចំពោះ​ការ​​វះ​កាត់​នៅ​ប្រទេស​ក្រៅ​មាន​តំលៃ​ប៉ុន្មាន​ដែរ?
អ្នកជំនាញ​ការ៖ តំលៃ​សំរាប់​ការ​វះ​កាត់​ផ្សាំ​លំពែង​ក៏​ដូចជា​ការ​ផ្សាំ​សរីរាង្គ​ខាង​ក្នុង​ផ្សេង​ដែរ គឺ​ថា​ថ្លៃ​គួរសម,ជាធម្មតាមានតំលៃប្រហែល១.៥កោដ្ឋទៅ២កោដ្ឋដុង(ជាង៩ម៉ឹនទៅជិត១៣ម៉ឹនដូឡាអាមេរិក)។ចំពោះ​អ្នក​ជំងឺ​វៀតណាម​យើង​អាច​ស្វែង​រក​ការ​ព្យាបាល​នៅ​ប្រទេស​ជិត​ខាង​ដូចជា​សិង្ហបូរី,​នៅ​ក្នុង​នោះ​មជ្ឍមណ្ឌល​Parkway ជា​មជ្ឍមណ្ឌល​មួយ​ដែល​ល្បី​ល្បាញ​នៅ​ក្នុង​តំបន់។
តាម​រយៈ​ពត៌មាន​ខាង​លើ​នេះ​ខ្ញុំ​គិត​ថា​ប្រសិន​បើ​អ្នក​ជំងឺនៅ​ស្រុក​ខ្មែរ​យើង​ប្រ​ហែលជា​ពិបាក​នឹង​ព្យាបាល​ណាស់​ព្រោះ​ថា​តំលៃ​ខ្ពស់,​មាន​តែ​ប្រើ​​ថ្នាំ​លេប​​ឬ​ថ្នាំ​ចាក់​ជា​រៀង​រហូត​ហើយ។ ចំពោះ​អ្នក​មាន​ប្រ​ហែលជា​មិន​ខ្លាច​នឹង​ចំនាយ​ទេ​សំរាប់​ទំ​ហំ​លុយ​ប៉ុណ្ណឹង​ តែ​អ្នក​ក្រ​វិញ​ទោះ​ជា​ដេក​ស្រមៃ​ក៏​ប្រ​ហែ​ល​ជា​មិនអាច​ដែរ។



មូល​ហេតុ​ដែល​នាំ​អោយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម
 ធាត់​ហួស​គីឡូ ​ រលាក​ស្បែក​ជា​រោគ​សញ្ញា​ក្រោ​យ​ពី​កើត​ជំងឺ​
សូម​ជំរាប​សួរ​បង​ប្អូន​ទាំង​អស់​សារ​ជា​ថ្មី​ម្តង​ទៀត​ជា​មួយ​នឹង​​ប្រ​ធាន​បទ​ ជំងឺ​ទឹកនោម​ផ្អែម
តាម​ពិត​ទៅ​ខ្ញុំ​ក៏មិន​មែន​ជា​ដុកទ័រ​អី​ដែរ គ្រាន់​តែ​ជា​អ្នក​រៀន​ខា​ង​ឱសថ​សាស្រ្ត​ថ្នាក់​មហាវិទ្យា​ល័យ​ធម្មតាៗ​តែ​ប៉ុណ្ណោះ,​តែ​ទោះ​ជា​យ៉ាង​ណា​ ផ្នែក​លើ​អ្វី​ដែល​ខ្ញុំ​បាន​រៀន​បាន​ធ្វើ​ខ្ញុំ​នឹង​ខិត​ខំ​ជួយ​ចែក​រំលែក​ជូន​បង​ប្អូន​យើង​ឲ្យ​កាន់​តែ​ច្បាស់​ថែម​ទៀត​ពី​ដំណឹង​ផ្សេងៗ​ខាង​ផ្នែក​វេជ្ជសាស្ត្រ។ អ្វី​ដែល​ខ្ញុំ​មិន​ច្បាស់​ខ្ញុំ​នឹង​ស្រាវ​ជ្រាវ​បន្ថែម ខ្ញុំ​មិន​និយាយ​នូវ​អ្វី​ដែល​មិន​ច្បាស់​ ព្រោះ​នេះ​ជា​អាយុ​ជិវិត​មនុស្ស,​បើ​និយាយ​ខុស​តែ​មួយ​ពាក្យ​ក៏​អាចបណ្តាល​ឲ្យ​មនុស្ស​ជា​ច្រើន​ស្លាប់​ដោយ​សារ​ខ្លួន​ នេះ​ជា​ផ្នែក​ជា​មួយ​នៃ​សុ​ជីវធម៌​របស់​វេជ្ជសាស្រ្ត។
ដូច​អត្ថបទ​ដែល​ខ្ញុំ​បាន​ផូស​ខាង​លើ ជំងឺ​ទឹក​នោម​ផ្អែម​ចែក​ជា​ពីរ​ប្រ​ភេទ​គឺ Type1 និង Type2.
យោង​ទៅ​តាម​អត្ថបទ​ផូស​មុន​របស់​ខ្ញុំ​បាន​បញ្ជាក់​ខ្លះ​មក​ហើយ​ពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ទៅ​តាម​ប្រ​ភេទ​និមួយៗ(Type1 and Type2)
១.​ទឹក​នោម​ផ្អែម​​Type1: មូល​ហេតុ​ដែល​នាំ​ឲ្យ​កើត​ប្រ​ភេទ​ជំងឺ​នេះ​មាន​ដូច​តទៅ៖
A. បណ្តា​កោសិការ​ បេតា របស់​លំពែង​ត្រូ​វ​ទទួល​រង​ការ​ខូច​ខាត​និង​ចុះ​ខ្សោយ​សកម្មភាព​ផលិត​ Insullin ដោយ​សារ​​បាតុ​ភូត​ Autoimmune or Self-immunization(សារពាង្គកាយ​ប្រ​ឆាំង​នឹង​ប្រព័ន្ឋ​ភាព​ស៊ាំ​របស់​ខ្លួន)។
B. ដោយ​សារ​ប្រព័ន្ឋ​សែន​ដែល​មាន​រំញោច​ខ្លាំង​(Highly Discerning Gen) ដែលមាន​ភាព​រំញោច​ជា​មួយ​នឹង​ប្រភេទ​ទឹក​នោម​ផ្អែម​​Type1។​សែន​​ដែល​មាន​រំញោច​ទាំង​នោះ​ជា​ធម្មតា​គឺ​សែន​ HLR DR3 និង​ HLR DR4.
C. កត្តា​មជ្ឈដ្ឋាន​បរិស្ថាន:​ឆ្លង​បាក់តេរី​,​ជាតិ​ពុល,ស្ត្រែស​​គឺ​ជា​កត្តា​ជំរុញ​ឲ្យ​ជំងឺ​ទឹក​នោម​ផ្អែម​កាន់​តែ​ធ្ងន់​ធ្ងរ​ថែម​ទៀត។



២. ទឹក​នោម​ផ្អែម​Type2:
A. បង្ករ​បាតុភូត​ប្រ​ឆាំង​នឹង​ Insullin និង​ធ្វើ​អោយ​មាន​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ផលិត​និង​បញ្ចេញ​ Insullin. ពេល​ដែ​ល​កំហាប់ អ៊ីន​ស៊ូលីន​ក្នុង​ឈាម​​ថយ​ចុះ​នាំ​អោយ​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​នាំ​ទៅ​ដល់​ជំងឺ​ទឹក​នោម​ផ្អែម។
នៅ​ពេល​​កំហាប់​Insullinក្នុង​ឈាម​ថយ​ចុះ​ វា​នឹង​ភ្ញោច​ខួរ​ក្បាល​អោយ​សរីរាង្គ​ផលិត​Insullin អោយ​បាន​ច្រើន​ដើម្បី​បំ​ពេញ​នូវ​អ្វី​ដែល​បាតើ​បង់​ តែ​ Insullin ទាំង​នេះ​គ្មាន​ប្រ​សិទ្ឋភាព​ក្នុង​ការ​បន្ថយ​កំហាប់​ជាតិ​ស្ករ​ក្នុង​ឈាម​ទេ, ដូច្នេះ​ហើយ​ស្ថាន​ភាព​ជំងឺ​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង ទោះ​បីជា​កំហាប់​ Insullin មិន​បាន​ថយ​ចុះ​ក៏​ដោយ។
ក៏​ដោយ​សារ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ផលិត​Insullin នេះ​ដែរ, សរីរាង្គ​បង្កើត​ សារធាតុ​ដើម​របស់​​ Insullin ជា​ច្រើន​​ដែល​គេ​ហៅ​ថា​ proinsullinproinsullin​គ្មាន​ប្រ​សិទ្ឋភាព​ក្នុង​ការ​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​ទេ។
ស្ថានភាព​ជំងឺ​កាន់​តែ​រ៉ាំ​រ៉ៃ​ធ្វើ​អោយ​មាន​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ផលិត​Insullin កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង។
B. កត្តា​តំណ​ពូជ: អ្នក​ដែល​មាន​គ្រួសារ​ឪពុក​ម្តាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ ប្រឈម​មុខ​នឹង​ជំងឺ​នេះ​ខ្ពស់។ មក​ទល់​នឹង​បច្ចុប្បន្ន​នេះ​គេ​មិន​ទាន់​កំណត់​បាន​ថា​សែនណា​មួយ​ជា​អ្នក​កំណត់​អោយ​កើត​ជា​ជំងឺ​ទឹក​នោម​ផ្អែម​តពូជក្នុង​គ្រួសារ​ ប៉ុន្តែ​បាន​កំណត់​សែន​មួយ​ចំនួន​ដែល​ជាប់​ទាក់​ជាមួយ​ទឹកនោម​​Type2 ដូចជា​សែន​ដែល​ជាប់​ទាក់​ទង​ជាមួយ​នឹង​ Glucokinase, រេសិបទ័រ (Receptor) Insullin, រេសិបទ័រ(Receptor)Glucagon, Glucogen Synthetase.
C. រូប​រាង​ធាត់​ហូស​គីឡូ ជា​កត្តា​ជំរុញ​អោយ​ជំងឺ​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង។
D. សកម្មភាព​លំហាត់​ប្រាណ:​ ធ្វើ​លំហាត់​ប្រាណ​មិន​បាន​ទៀត​ទាត់ មិន​ស្រប​តាម​បច្ចេកទេស នាំ​អោយ​រាង​កាយ​ធាត់​ក៏​នាំ​អោយ​ប្រឈម​មុខ​នឹង​ជំងឺ​ទឹកនោម​ផ្អែម​នេះ​ដែរ។






ប្រភេទ​ជំងឺ​ទឹកនោម​ផ្អែម
 ជំងឺ​ទឹក​នោម​ផ្អែម​លើ​កូន​ក្មេងទឹក​នោម​ផ្អែម​លើ​មនុស្ស​ចាស់ប្រភេទ​ជំងឺ​ទឹក​នោម​ផ្អែម​(Diabetesmellitus)
១.ទឹកនោម​ផ្អែម​ប្រភេទ​១​(Type 1) : ​(មុន​នេះ​គេ​ហៅ​ថា​ជំងឺ​ទឹក​នោម​ផ្អែម​អាស្រ័យ​ Insullin),​ មូល​ចំបង​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​គឺ​មក​ពី​កង្វះ​ insulin កំរិត​២ ដោយ​សារ​កោសិការ​ បេតា​របស់​លំ​ពែង​ដែល​ជា​កន្លែង​ផលិត​ Insullin ត្រូវ​រង​ការ​បំផ្លាញ​ឬ​ចុះ​ខ្សោយ​សកម្មភាព​ផលិត Insullin​,​មាន​កត្តា​មួយ​ចំនួន​ដែល​នាំឲ្យ​លំពែង​(កោសិការ​ បេតា)ទទួល​រង​ការ​​វាយ​ប្រ​ហារ​គឺ ដោយ​សារ​ជំងឺ​ self- immunization(ជំងឺ​សារពាង្គកាយ​ប្រឆាំង​នឹង​ប្រ​ព័ន្ឋ​ភាព​ស៊ាំ​របស់​ខ្លួន​ឯង),​វា​កើត​ឡើង​ចំពោះ​មុខ​សញ្ញា​ដែល​មាន​សែន​រំញោច​ខ្លាំង​(highly discerning)។​ករណី​មួយ​ចំនួន​ទៀត​ដោយ​សារ​ការ​បាត់​បង់​លទ្ឋភាព​ផលិត​ អ៊ីនសូលីន​ដែល​មិន​ច្បាស់​មូល​ហេតុ។ កង្វះ​ Insullin ​នាំ​ឲ្យ​កំរិត​ស្ករ​(Glucose) និង អាស៊ីត​ខ្លាញ់​ក្នុង​ឈាម​កើន​ខ្ពស់​បណ្តាល​ឲ្យ​មាន​បាតុ​ភូត នោម​ច្រើន​ដោយ​សារ​សំរូប​អូស្មូស(polyurie Osmotic) និង​ ឆ្លង​សេតូន​(ceton)។​ជា​ធម្មតា​ អ្នក​ជំងឺ​​ស្គម​ស្គាំង​ដោយ​សារ​ជាលិការ​ខ្លាញ់​និងជាលិការ​សាច់​ដុំ​ត្រូវ​ទទួល​ការ​រំលាយ និង​ដោយ​សារ​បាត់​បង់​ជាតិ​ទឹក​។​ជំងឺ​នេះ​កើតឡើង​នៅ​​មនុស្ស​វ័យ​កុមារ​(វ័យ​ជំទង់)​និង​យុវវ័យ​ឡើង​ទៅ,​​តែ​ទោះ​ជា​យ៉ាង​ណា​គេ​សង្កេត​ឃើញ​ថា​មាន​កើត​នៅ​ស្ទើរ​គ្រប់​វ័យ។ ជំងឺ​នេះ​វា​មាន​លក្ខណៈ​អា​ស្រ័យ​ទៅ​នឹង​ Insullin​ ដូច្នេះ​ការ​ព្យា​បាល​ភាគ​ច្រើន​ត្រូ​វ​ប្រើ​ Insullin
២.​ទឹកនោម​ផ្អែម​ប្រភេទ​២​(Type 2) : (ជំងឺ​ទឹក​នោម​ផ្អែម​មិន​អា​ស្រ័យ​ Insullin) មាន​ចំនួន​​៨០%​នៃ​ចំនួន​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ទាំង​អស់,ជំងឺ​មាន​យន្តការ​សំបូរ​បែប,​ជា​ពិសេស​គឹ​មាន​លក្ខណៈ​​កើន​កំរិត​ជាតិ​ស្ករ​ក្នុង​​ឈាម​(Glucose)ល​ក្ខណៈ​រ៉ាំ​រ៉ៃ​ និង​ មាន​រួម​ផ្សំ​ជាមួយ​ការ​ធាត់​ហួស​កំរិត​ ប្រ​មាណ​៦០-៨០%​ករណី។ ជា​ធម្មតា​ជំងឺ​នេះ​កើត​លើ​មនុស្ស​ចាប់​ពី​វ័យ​ ៣០ឆ្នាំ​ឡើង​ទៅ​, មួយ​ភាគ​ធំ​អ្នក​ជំ​ងឺ​មាន​ដំណាក់​កាល​​ធាត់​មួយ​រយៈ​មុន​ពេល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​នេះ។​ ជំងឺ​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​កត្តា​តំណរ​ពូជ​ និង​ ស្ត្រែស(stress)។ ក្នុង​ការ​ព្យាបាល​ ជួន​កាល​ក៏​នៅ​ប្រើInsullin, ប៉ន្តែ​ភាគ​ច្រើន គេ​ប្រើ​បណ្តា​ថ្នាំ​ក្រុម Sulfamid, Biguanid…..