ប្រព័ន្ធសាច់ដុំ



គ្រោងឆ្អឹងបង្កើតបានជាគ្រោងនៃសារពាង្គកាយ។ប៉ុន្តែឆ្អឹងមួយមុខមិនអាចអោយសារពាង្គកាយមាន​ចលនាបានទេកាលណាគ្មានសាច់ភ្ជាប់ជា មួយវា។
            សារពាង្គកាយមនុស្សយើងមានសាច់ដុំជាង 650សាច់ដុំដែលស្មើនិង ½ នៃទំងន់ខ្លួន។ សាច់ដុំត្រូវបានភ្ជាប់ទៅនឹងឆ្អឹងដោយជាលិកាស្វិតម៉្យាងហៅ ថា Tendon
I.ប្រភេទផ្សេងៗនៃសាច់ដុំ
1.សាច់ដុំជាប់ឆ្អឹង (Skeletal muscle)
សាច់ដុំជាប់ឆ្អឹងរឺសាច់ដុំឆន្ទៈជាសាច់ដុំដែលយើងអាចបញ្ជាវាបាន។វាជាសាច់ដុំដែលស្ថិតនៅជាប់ឆ្អឹង។ កាលណាយើងចង់ផ្លាស់ទី វាទាញឆ្អឹងរបស់ យើងអោយសន្លាក់បត់ឡើង។ សាច់ដុំនេះកន្ត្រាក់យ៉ាងរហ័ស ហើយខ្លាំងក្លា តែឆាប់នឿយហត់។
            2. សាច់ដុំរលីង (Smooth muscle)
​​​​​សាច់ដុំរលីង រឺសាច់ដុំអឆន្ទៈជាសាច់ដែលកន្ត្រាក់ដោយខ្លួនវា ហើយយើងមិន អាចបញ្ជាវាបានទេ ដែលមានដូចជា សាច់ដុំផ្ទៃពោះវៀន សាច់ដុំផ្ទៃសរសៃរ ឈាម និងប្លោកនោម។ សាច់ដុំនេះកន្ត្រាក់យឺតៗ ហើយមិនចេះនឿយហត់។
            3. សាច់ដុំបេះដូង (Cardiac muscle)
បេះដូងរបស់បង្កើតឡើងដោយសាច់ដុំបេះដូង។ វាជាសាច់ដុំអឆន្ទៈពិសេសមួយប្រភេទ។ សាច់ដុំបេះដូងកន្ត្រាក់មិនចេះនឿយហត់ពេញមួយជីវិតរបស់យើងដោយច្របាច់បញ្ជូនឈាមទៅសព្វសារពាង្គកាយយើង។
II. មុខងារសាច់ដុំ
1.      ធ្វើអោយយើងមានចលនា (Body movement)
ការកន្ត្រាក់នៃសាច់ដុំជាប់ឆ្អឹងមានទំនួលខុសត្រូវចំពោះចលនារាងកាយដូចជាការដើរការរត់រឺការចាប់កាន់របស់អ្វីមួយក្នុងដៃជាដើម។
2.      រក្សាលំនឹងខ្លួន (Maintenance of posture)
ដោយសហការជាមួយឆ្អឹងសាច់ដុំបានជួយអោយយើងមានលំនឹងខ្លួនកុំអោយដួលនៅពេលដែលយើងអង្គុយ រឺឈរ។
3.      ការត្រួតពិនិត្យចលនាដកដង្ហើម (Respiration)
សាច់ទ្រូង រឺពោះមានទំនួលខុសត្រូវចលនាចាំបាច់នៃការដកដង្ហើម។
4.      បង្កើតកំដៅខ្លួន (Production of body heat)
នៅពេលសាច់ដុំកន្ត្រាក់ នោះកំដៅត្រូវបានបង្កើតដោយសារសាច់ដុំបានប្រើ ប្រាស់ Proein & O2 ដើម្បីបំលែងជាថានពល ហើយអោយកើតកំដៅ។
5.      ការទំនាក់ទំនង (Communication)
សាច់ដុំជាប់ឆ្អឹងគឺត្រូវបានជាប់ពាក់ព័ន្ធទិដ្ឋភាពនៃការទំនាក់ទំនងដូចជានិយាយសរសេរការធ្វើទឹកមុខជាដើម។