តំហែរក្សាប្រពន្ធ័ឆ្អឹង



ដើម្បីអោយលូតលាស់ និងរឹងមាំឆ្អឹងត្រូវការសារធាតុខនិជគ្រប់គ្រាន់ ជាពិ សេស Ca និង ផូស្វាត។ ប្រសិនបើចំនីអាហារយើងខ្វះសារធាតុខនិជណាមួយសារពាង្គកាយយើងនឹងស្រូបយកសារធាតុខនិជពីក្នុងឆ្អឹង ដើម្បីយកទៅ ចិញ្ចឹមឈាម សាច់ដុំ និងសរសៃរប្រាសាទដែលបណ្តាលអោយឆ្អឹងចុះខ្សោយ និងងាយបាក់។ដើម្បីថែរក្សាប្រពន្ធ័ឆ្អឹងនិងជួយអោយឆ្អឹងលូតលាស់រឹងមាំបានល្អយើងត្រូវបរិភោគ អាហារដែលមានៈ
      សារធាតុខនិជដូចជាCaនិងផូស្វាត។Caសំបូរនៅក្នុងទឹកដោះគោនិងស្លឹករុក្ខជាតិបៃតងចំនែកឯផូស្វាតសំបូរនៅក្នុងសណ្តៃក ទឹកដោះគោ ថ្លើម គ្រាប់ធម្មជាតិ។
       -Vitamines ដូចជា Vit A និង Vit D ជួយអោយសារពាង្គកាយ ស្រូបយក Ca និងផូស្វាត។ Vit D មាននៅប៊រ ស៊ុតលឿង ទឹកដោះគោ និងថ្លើម។ Vit A មាននៅបន្លែបៃតង ការ៉ុត ទឹកដោះគោ និងថ្លើម។
       ម៉្យាងវិញទៀតលំហាត់ប្រាណអោយបានទៀងទាត់ធ្វើអោយឆ្អឹងកើន ទំងន់។