មូលហេតុ
- គ្រុនពោះវៀនកើតដោយសារ បាក់តេរីម៉្យាងឈ្នោះថា
Salmonella
typhi (S-typhi)
- ឆ្លងតាមរយៈអាហារនិងទឹក ដែលមេរោគនេះចូលក្នុងខ្លួន
យើងចូលដល់ពោះវៀនបន្ទាប់មកចូលក្នុងចរន្តឈាមហើយ
វាអាចធ្វើដំនើរទៅដល់កូនកណ្តុល,ថង់ប្រមាត់, ថ្លើម,
អណ្តើរ និង ផ្នែកទៀតនៃខ្លួនរបស់យើង
- មនុស្សមួយចំនួនមានរបាំងកាពារ bacteria salmonella typhi
- គ្រុនពោះវៀនច្រើនតែកើតនៅប្រទេសកំពុងអភិវឌ្ឈ
រោគសញ្ញា
- ដំណាក់កាលដំបូងមានក្តៅខ្លួនខ្លាំង, ឈឺពោះ និង រាករុស
- មនុស្សខ្លះមានស្នាមអុចក្រហម លើពោះនិងទ្រូង
- លាមកមានឈាម
- ក្តៅរងារ
- ការច្របូកច្របល់ច្រឡំ
- រវើរវាយ (លឺសូរអ្វីប្លែក និងមើលឃើញអ្វីប្លែកដែលអ្នក
ផ្សេងគេមិនលឺគេមិនឃើញ) Hallucinations
- អស់កំលាំងខ្លាំង
- ឈាមច្រមុះ
របៀបធ្វើរោគវិនិច្ឆ័យ
- Complete blood count (CBC) មានចំនួនឈាមសរកើនឡើង
- ធ្វើតេស្តឈាមក្នុងសប្តាហ៍ដំបូងពេលក្តៅខ្លួនអាចឃើញ S-typhi bacteria
- urine test
(ការធ្វើតេស្តទឹកនោម)
- platelet
count will be low (ផ្លាធីលេតធ្លាក់ចុះ)
- រក antibody (អង្គបដិបក្ខ)
វិធីព្យាបាល (ហាមប្រើប្រាស់ឱសថទាំងនេះដោយគ្មានវេជ្ជបញ្ជារពីគ្រូពេទ្យ)
- បញ្ជូលសេរ៉ូម ដើម្បីបំពេញជាតិទឹក និង electrolytes
-
Antibiotics អោយសំរាប់សំលាប់ បាក់តេរី
ផលប៉ះពាល់នៃការវិវត្តរបស់ជំងឺ
- ហូរឈាមចេញពីពោះវៀន
- ធ្លាយពោះវៀន
- ខ្សោយតម្រងនោម
- រលាកស្រោមពោះ
របៀបការពារ
- ថ្នាំចាក់បង្ការោគ(vaccine)
- ត្រូវផឹកទឹកឆ្អិនជានិច្ច
- បរិភោគអាហារដែលមានអនាម័យ