អត្ថបទនេះត្រួតពិនិត្យដោយវេជ្ជ.ងួនសេរ័ត្ន | ថ្ងៃទី29 ខែ សីហា ឆ្នាំ2011
នៅពេលណាដែលទៅជួបនឹងគ្រូពេទ្យ
- សូមជួបនឹងគ្រូពេទ្យគ្រប់ពេលដែលអ្នកឈឺទ្រូង
- សូមរកនូវការសង្គ្រោះបន្ទាន់ប្រសិនបើការឈឺនោះខ្លាំង និងចាក់ពីទ្រូងទៅស្មា, ក, ដៃ ឬថ្គាម ឬត្រូវបានគួបផ្សំដោយការវិលមុខ, ងងឹតមុខ, បែកញើស, ចង្អោរ ឬដកដង្ហើមតិចៗ។
តើរោគសញ្ញារបស់អ្នកកំពុងប្រាប់អ្នកពីអ្វីខ្លះ?
ភ្លាមៗ,អ្នកអាចមាននូវការឈឺទ្រូងនិងរោគសញ្ញាដែលភ័យខ្លាចដល់រូបអ្នក។
មុននឹងអ្នកចូលទៅក្នុងការភ័យខ្លាច,សូមពិចារណានូវរឿងមួយសិនៈការឈឺទ្រូងដែលឃើញនៅតាមទូរទស្សន៍តែងតែជាការគាំងបេះដូង,មូលហេតុនៃការឈឺទ្រូងពិតប្រាកដមិនមែនតែងតែដូចទៅនឹងរឿងនោះទេ។
វេជ្ជបណ្ឌិត Charles E. Chamber ដែលជាសាស្ត្រាចារ្យរងនៃសាកលវិទ្យាល័យ Pennsylvania State University និងហាស៊ី(Hershey)បាននិយាយថា ប៉ុន្តែយើងត្រូវតែគិតពីអ្វីដែលអាក្រក់បំផុត, មានមូលហេតុជាង៥០នៃការឈឺទ្រូង, ដែលក្នុងចំនោមករណីទាំងនោះ មិនទាក់ទងទៅនឹងបេះដូង និងមិនសុទ្ធតែគំរាមកំហែងដល់អាយុជីវិតនោះទេ។ ជាទូទៅ, ការឈឺចាប់ភ្លាមៗ, ការស្ពឹក, ការឈឺយូរ, ការមានអារម្មណ៍ថាក្រហាយ, អារម្មណ៍ដែលប្រែប្រួលនៅពេលដែលអ្នកប្តូរចលនានៃផ្នែកខាងលើនៃខ្លួនរបស់អ្នក គឺមិនមែនជាមូលហេតុដែលធ្វើអោយភ័យតក់ស្លុតនោះទេ។ ក្នុងករណីនេះ, គ្រូពេទ្យជាធម្មតាអាចប្រាប់នូវបញ្ហានៃជំងឺបេះដូង ឬជំងឺមួយដែលត្រូវការព្យាបាលជាបន្ទាន់ភ្លាមៗ។
តើអ្នកអាចស្គាល់យ៉ាងដូចម្តេចថាអ្វីដែលប្រហែលជាការឈឺចាប់ដែលទាក់ទងទៅនឹងបញ្ហាបេះដូង? អ្នកកំពុងដើរ ឬធ្វើលំហាត់ប្រាណ និងភ្លាមៗអ្នកចាប់ផ្តើមមានអារម្មណ៍ថាណែន, តឹង ឬឈឺច្របាច់នៅខាងក្រោយទៅផ្នែកខាងឆ្វេងនៃឆ្អឹងទ្រូង, និងចាក់រាលដាលទៅខាងលើ ឬខាងក្រោមនៃដៃ, ខ្នង, ក និងថ្គាម។ អ្នកអង្គុយចុះ និងដកដង្ហើមវែងៗ និងភាពមិនស្រួលរបស់អ្នកអាចបាត់ទៅវិញក្នុងអំឡុងពេល៥ ទៅ១៥នាទី។ ការគាំងបេះដូង? វាជាអ្វីដែលអ្នកឯកទេសខាងជំងឺបេះដូងហៅថាជាការឈឺដែលខ្វះឈាមទៅចិញ្ចឹមបេះដូង(angina) (ប្រសិនបើអ្នកធ្លាប់មានបញ្ហាបែបនេះ, សូមកុំប៉ាន់ស្មានថាវាជាជំងឺខ្វះឈាមទៅចិញ្ចឹមបេះដូង,សូមជួបនឹងគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ)។
ជាមួយនឹងជំងឺដែលខ្វះឈាមទៅចិញ្ចឹមបេះដូងនេះ,ដុំខ្លាញ់ប្រមូលផ្តុំនៅត្រង់សរសៃឈាមទៅចិញ្ចឹមបេះដូងដែលត្រូវបានគេហៅថាសរសៃឈាមកូរ៉ូណែរ,ធ្វើអោយមុខកាត់របស់សរសៃឈាមនោះរួមតូច, ធ្វើអោយការហូរឈាមទៅកាន់សាច់ដុំបេះដូងយឺត, ដែលធ្វើអោយវាត្រូវការអុកស៊ីសែនបន្ថែមជាចាំបាច់។
វេជ្ជបណ្ឌិត ម៉ាវីន ម៉ូស័រដែលជាសាស្ត្រាវេជ្ជសាស្ត្រនៅឯសាកលវិទ្យាល័យយែល(Yale) និងជាអ្នកនិពន្ធនៃ Week by Week to a Strong Heartបាននិយាយថាបាននិយាយថា ជំងឺខ្វះឈាមទៅចិញ្ចឹមបេះដូងជាក់លាក់មួយកើតមានឡើងអំឡុងពេលដែលធ្វើការខ្លាំង ឬការមានចលនាខ្លាំងនៅពេលដែលបេះដូងធ្វើការខ្លាំង និងត្រូវការអុកស៊ីសែនអោយបានច្រើន។ វាជាសញ្ញារបស់បេះដូងដែលវាត្រូវការអុកស៊ីសែនបន្ថែមដែលដូចទៅនឹងសាច់ដុំកំភួនជើងអញ្ចឹងដែរនៅពេលដែលវាក្លាយជារមួលក្រពើនោះ។
កត្តាមួយចំនួននៃរបៀបរស់នៅដូចជាការជក់បារី, ស្ត្រេស ឬកង្វះលំហាត់ប្រាណ, អាចធ្វើអោយសរសៃឈាមទៅចិញ្ចឹមបេះដូងនោះស្ទះទៅៗ និងលើសពីនេះ, វាធ្វើអោយមានកម្រិតខ្ពស់ទៅៗនឹងការឈឺ។
ជំងឺខ្វះឈាមទៅចិញ្ចឹមបេះដូងគឺមិនមែនជាការសង្គ្រោះបន្ទាន់នោះទេ, ប៉ុន្តែវាអាចគំរាមដល់អ្នកដែលមកមន្ទីរពេទ្យ។ ការប៉ាន់ស្មានថាមួយក្នុងចំនោមសរសៃឈាមអាក់ទែរទាំងនោះត្រូវបានស្ទះយ៉ាងធ្ងន់ធ្ងរឬឈាមដែលស្ទះនោះពេញដែលកាត់បន្ថយឈាមទៅចិញ្ចឹមផ្នែកណាមួយនៃបេះដូងនោះ។ផ្នែកមួយនៃសាច់ដុំបេះដូងនោះអាចស្លាប់យ៉ាងពិតប្រាកដ។
នៅពេលដែលវាកើតឡើង, វាគឺជាការគាំងបេះដូង។ ក្នុងករណីជាច្រើន, បេះដូងមិនបង្ហាញអោយយើងដឹងនូវបញ្ហានោះទេ។ លទ្ធផលនៃការឈឺអាចស្រដៀងទៅនឹងការខ្វះឈាមទៅចិញ្ចឹមបេះដូង ប៉ុន្តែជាក់ស្តែងនេះគឺមានរយៈពេលយូរជាង, ធ្ងន់ធ្ងរជាង និងជារឿយៗ ត្រូវបានគួបផ្សំដោយការវិលមុខ, ចង្អោរ, ដកដង្ហើមខ្លីៗ និងបែកញើសជាដើម។ នៅពេលដែលរោគសញ្ញាទាំងនោះកើតឡើង, អ្នកកុំអង្គុយមួយកន្លែង និងសង្ឃឹមថាវានឹងបាត់ទៅវិញអោយសោះ។អ្នកត្រូវតែទទួលការសង្គ្រោះបន្ទាន់ដើម្បីការពារពីការខូចជាលិកាបេះដូងទៅថ្ងៃក្រោយ។
ទោះជាយ៉ាងណាក៏ដោយ,ការឈឺបេះដូងមិនមែនសុទ្ធសឹងជាជំងឺសរសៃឈាមទៅចិញ្ចឹមបេះដូងនោះទេ។ សូមពិចារណាទៅជំងឺរលាកស្រោមបេះដូងជាដើម។ ជាធម្មតាវាត្រូវបានបង្កឡើងដោយពពួកវីរុស។ លក្ខខ័ណ្ឌទូទៅនេះអាចកើតមានជាការឈឺចាប់មួយថេរដែលអាក្រក់ទៅៗនៅពេលដែលដកដង្ហើម ឬអ្នកគេងរាបស្មើ។ ការរហែកនៃសរសៃឈាមបេះដូង ឬជំងឺលើប្រឹសរបស់បេះដូងអាចនាំអោយមានរោគសញ្ញានៃការឈឺបេះដូងផ្សេងៗ និងជាធម្មតាទាំងអស់នេះមានភាពខុសប្លែកទៅនឹងការខ្វះឈាមទៅចិញ្ចឹមបេះដូង ឬការគាំងបេះដូង។
មានការឈឺទ្រូងខ្លះផងដែរដែលមិនមែនមកពីបញ្ហាបេះដូង។ វេជ្ជបណ្ឌិត ចន ខេនវែលដែលជាប្រធាននៃការការពារវេជ្ជសាស្ត្រ និងការធ្វើអោយប្រសើរវិញនៃបេះដូងនៅក្នុងមន្ទីរពេទ្យ Georgia Baptist ក្នុងទីក្រុងអាត្លង់តាបាននិយាយថាភាគច្រើនគឺទាក់ទងនឹងស្ត្រេស។ ការវាយប្រហារដោយការថប់បារម្ភ ឬស្ត្រេសអាចបង្កើតជាសម្ពាធនៅក្នុងសាច់ដុំទ្រូង ឬបណ្តាលអោយបេះដូងលោតមិនប្រក្រតី។ ជារឿយៗ, មនុស្សដែលរងគ្រោះពីការថប់បារម្ភគឺមានការកើនឡើងនូវខ្យល់នៃការដកដង្ហើមចេញចូល និងមានការដកដង្ហើមញាប់អាចនាំអោយមានភាពមិនស្រណុកសុខស្រួល បន្ថែមពីនេះទៅទៀត, មានការឈឺចាប់ឆៀបៗ ឬស្ពឹកត្រង់បបូរមាត់ឬចុងដៃចុងជើង។
សម្រាប់មនុស្សជាច្រើន, ការឈឺអាចទាក់ទងទៅនឹងមូលហេតុនៃជំងឺក្រពះពោះវៀនស្រាលដូចជាការមានខ្យល់ក្នុងក្រពះ, ក្រហាយទ្រូង ឬជំងឺក្លនក្រពះ(ផ្នែកមួយរបស់ក្រពះបានលូនចូលទៅនឹងការបើករបស់សន្ទះទ្រូង) ឬការភើនៃអាស៊ីតក្រពះ។ ជាធម្មតាប្រភេទនៃការឈឺចាប់នេះស្ថិតនៅផ្នែកខាងក្រោមនៃទ្រូង និងបង្កើតជាអារម្មណ៍ឈឺក្រហាយទៅជាការឈឺស្ពឹក។
ទម្រង់ជាច្រើនដែលអាក្រក់ទៅៗនៅពេលដែលអ្នកដកដង្ហើមអាចជារោគសញ្ញានៃការមានទឹកក្នុងស្រោមសួត, ដែលជាការរលាកនៃស្រោមសួត។ ឬវាអាចជាការរលាកសួត ឬជំងឺផ្សេងៗទៀតនៃសួត។ ភាពដែលអាចកើតមានឡើងដទៃទៀតដូចជាប្រភេទផ្សេងៗនៃគ្រោះថ្នាក់ដូចជាការយារសាច់ដុំទ្រូង,ឆ្អឹងខ្ចី,ជាំឬការបាក់ឆ្អឹងជំនីរ។
ការបន្ធូរបន្ថយនូវរោគសញ្ញា
ការឈឺទ្រូងមិនមែនតែងតែមានន័យថាត្រូវតែស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់រហូតនោះទេ។ នៅពេលដែលវានៅតែកើតមានឡើង, ដើម្បីសុវត្ថិភាពត្រូវអោយគ្រូពេទ្យពិនិត្យមើល។ វាជាអ្វីដែលអោយអ្នក និងគ្រូពេទ្យរបស់អ្នករក្សានូវការឈឺទ្រូង និងការខ្វះឈាមទៅចិញ្ចឹមបេះដូងស្ថិតក្នុងស្ថានភាពមួយថេរ។
វេជ្ជបណ្ឌិត វេជ្ជបណ្ឌិត ខេនវែល បាននិយាយថាកុំព្យាយាមដើរស្របពេលដែលអ្នកមានការឈឺទ្រូងភ្លាមៗ។ ប្រសិនបើការឈឺទ្រូងបណ្តាលមកពីការខ្វះឈាមទៅចិញ្ចឹមបេះដូង, វានឹងបាត់ទៅវិញប៉ុន្មាននាទីក្រោយពីការសំរាក។ ប្រសិនបើវាមិនបាត់ទេនោះ, វារឹតតែឈឺទៅៗ, សូមទៅជួបនឹងគ្រូពេទ្យ។
វេជ្ជបញ្ជានៃថ្នាំរលាយដែលដាក់នៅក្រោមអណ្តាតនីត្រូក្លីសេរីន(nitroglycerin)បន្ថយយ៉ាងមានសុវត្ថិភាពបំផុតនៃការវាយប្រហារដោយការខ្វះឈាមទៅចិញ្ចឹមបេះដូងក្នុងប៉ុន្មាននាទីក្រោយដែលវាធ្វើអោយសរសៃឈាមរីក។ នេះមានន័យថា វាធ្វើអោយសរសៃឈាមរលាដើម្បីអោយឈាមសំបូរទៅដោយអុកស៊ីសែនងាយស្រួលឆ្លងកាត់។ វេជ្ជបណ្ឌិតម៉ូស័របាននិយាយថា សព្វថ្ងៃនេះអ្នកអាចប្រើពពួកនីត្រូក្លីសេរីននៅក្នុងការឡើងកន្ទួលលើស្បែក, ប៉ុន្តែមនុស្សភាគច្រើនរកឃើញថាកន្ទួលនោះបាត់បង់នូវប្រសិទ្ធភាពរបស់វា។ មានថ្នាំគ្រាប់ដែលមានសកម្មភាពយូរដែលអាចត្រូវបានគេលេបពី២ ទៅ៤ដងក្នុងមួយថ្ងៃ។
សួរគ្រូពេទ្យអំពីថ្នាំៈ ថ្នាំដែលធ្វើអោយសរសៃឈាមរីកដទៃទៀតពីការខ្វះឈាមទៅចិញ្ចឹមបេះដូង និងជំងឺបេះដូងដទៃទៀតរួមមានការស្ទះរន្ធនូវការបញ្ចេញកាល់ស្យូម(ឧទាហរណ៍ នីហ្វ័រឌីពីន nifedipineឬដីលធីអេហ្សឹម diltiazem)។ ពួកវាបង្កើននូវការផ្គត់ផ្គង់អុកស៊ីសែន។ ថ្នាំបែតាប្លុកឃ័រ(អាត័រណូលុល atenolol, ប្រូប៉ាណូលុល propranolol)បន្ថយនូវតម្រូវការដែលបេះដូងត្រូវការអុកស៊ីសែននិងបន្ថយនូវបរិមាណឈាមនៅក្នុងបេះដូង។
លេបថ្នាំអាស្ពីរីនៈ វេជ្ជបណ្ឌិត ម៉ូស័របាននិយាយថា អាស្ពីរីនអាចជួយច្រើនសំរាប់ការគ្រោះថ្នាក់ដែលទាក់ទងទៅនឹងការឈឺចាប់ដូចទៅនឹងការរលាកដែលបបណ្តាលមកពីការរលាកស្រោមបេះដូង។ អ្នកដែលមានការខ្វះឈាមទៅចិញ្ចឹមបេះដូងអាចជួយបន្ថយនូវការគាំងបេះដូងដោយការប្រើប្រាស់ថ្នាំអាស្ពីរីនជារៀងរាល់ថ្ងៃ(ជាមួយនឹងការណែនាំដោយគ្រូពេទ្យ)។ គាត់បាននិយាយទៀតថា ថ្នាំអាស្ពីរីនចំពោះទារក ឬពាក់កណ្តាលនៃថ្នាំអាស្ពីរីនទាំងមូលគឺជាការចាំបាច់។ វេជ្ជបណ្ឌិត ម៉ូស័រក៏បានបន្ថែមទៀតថា ប្រសិនបើអ្នកដែលមានការប៉ះពាល់ទៅនឹងការគាំងបេះដូង, លេបថ្នាំអាស្ពីរីនអាចជួយការពារការកកឈាមបាន។
ធ្វើអោយក្រពះស្រួលៈ លេបថ្នាំគ្រាប់ប្រឆាំងនឹងការបញ្ចេញអាស៊ីត ឬមួយស្លាបព្រានៃថ្នាំម៉ាឡុក(Maloox), លេបដោយទឹក, ញុំានំ ឬអ្វីផ្សេងដើម្បីធ្វើអោយត្រជាក់នៃការក្រហាយទ្រូង។ និងចៀសវាងអាហារដែលធ្វើអោយប្រព័ន្ធក្រពះនិងពោះវៀនរបស់អ្នកក្តៅ។
ផឹកទឹកសូដា, បើកមាត់របស់អ្នក និងធ្វើអោយភើរចេញមក។ វាហាក់ដូចជាមិនសាកសម ប៉ុន្តែប្រសិនបើការឈឺចាប់បណ្តាលមកពីខ្យល់ដែលនៅក្នុងពោះ ឬអាហារដែលមិនរំលាយ, អ្នកនឹងមានអារម្មណ៍ល្អប្រសើរច្រើន។
ធ្វើអោយខ្លួនរបស់អ្នកខ្ពស់ៈ ការឈឺចាប់មួយចំនួនដែលបណ្តាលមកពីការរលាកស្រោមបេះដូង, អាចរឹតតែឈឺនៅពេលដែលអ្នកគេង។ វេជ្ជបណ្ឌិត សមប័រ បានណែនាំអោយអ្នកធ្វើខ្លួនរបស់អ្នកខ្ពស់ដោយដាក់ខ្នើយដើម្បីការពារ និងសម្រាលនូវភាពមិនសុខស្រួលបាន។
បន្ធូរខ្លួនរបស់អ្នក, សំរាក, ការស្មឹងស្មាត។ យកពេលលំហែកាយ។ ស្វែងរកនូវការផ្តល់ដំបូន្មានពីអ្នកអាជីព។ ការកើនឡើងនូវការស្ត្រេស ឬការថប់បារម្ភអាចធ្វើអោយឈឺទ្រូងដែលធ្វើអោយអ្នករឹតតែស្ត្រេសនិងថប់បារម្ភ។
ចៀសវាងសកម្មភាពដែលនាំអោយអ្នករឹតតែឈឺទ្រូងៈ ទោះជាលំហាត់ប្រាណសំខាន់ក៏ពិតមែនក៏ដោយ,ការឈឺទ្រូងដែលបណ្តាលមកពីខ្វះឈាមទៅចិញ្ចឹមបេះដូងអាចធ្វើអោយរឹតតែឈឺជាមួយនឹងការធ្វើលំហាត់ប្រាណដោយមានខ្យល់ដូចជាការរត់ជាដើម។ សូមស្វែងរកនូវលំហាត់ប្រាណណាដែលធ្វើអោយធូរស្រាលដូចជាការដើរ ឬការហែលទឹកដើម្បីរក្សារាងរបស់អ្នក។
ទាត់ទម្លាប់អាក្រក់ចោលៈ ការជក់បារីធ្វើអោយត្បៀតនូវសរសៃឈាម និងធ្វើអោយបេះដូងពិបាកនឹងធ្វើការ។ អ្នកដែលមានការខ្វះឈាមទៅចិញ្ចឹមបេះដូងជារឿយៗសម្គាល់ឃើញថាធូរស្រាលនូវការឈឺទ្រូងក្នុងពេលប៉ុន្មានសប្តាហ៍នៃការឈប់ជក់បារី។
ការទទួលទានស្រាដោយប្រុងប្រយ័ត្នៈ ការទទួលទានស្រាច្រើនពេកធ្វើអោយកើតមានការលោតបេះដូងមិនស្មើគ្នារួមមានការឈឺទ្រូងផងដែរ។
ឈប់ផឹកភេសជ្ជះដែលមានជាតិកាហ្វេអ៊ីនបន្ថយនូវការទទួលទានជាតិកាហ្វេអ៊ីន។