ជំងឺគ្រុនពោះវៀន អាចបង្កគ្រោះថ្នាក់ដល់ជីវិតបើមិនឆាប់ព្យាបាលកណ្ដាល៖ ដោយសារតែជំងឺគ្រុនពោះវៀនបង្កការឈឺចាប់តិចតួចធ្វើឲ្យអ្នកជំងឺភាគច្រើនមិនសូវមានការចាប់អារម្មណ៍ ឬភ័យខ្លាចចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយជំងឺគ្រុនពោះវៀននោះឡើយ។ ប៉ុន្តែវេជ្ជបណ្ឌិតដែលមានជំនាញបានប្រាប់ថា ជំងឺគ្រុនពោះវៀន គឺជាប្រភេទជំងឺដ៏ធ្ងន់ធ្ងរមួយដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សបាន ប្រសិនបើគេមិនយកចិត្តទុកដាក់ឬប្រញាប់ប្រញាល់ទៅព្យាបាល ឬព្យាបាលគ្រាន់តែបានធូរស្រាល ហើយសន្មតខ្លួនឯងថា ជាសះស្បើយហើយនោះ ជំងឺគ្រុនពោះវៀនមិនអាចជាសះស្បើយបាន និងបង្កឲ្យទៅជាជំងឺរ៉ាំរ៉ៃផ្សេងៗទៀត ដែលអាចនិយាយបានថាគ្រោះថ្នាក់បំផុត។លោកវេជ្ជបណ្ឌិត គង់ គឹមចាន់ ដែលមានជំនាញខាងជំងឺទូទៅ ជំងឺកុមារ និងធ្លាប់បណ្ដុះបណ្ដាលនៅទីក្រុងហូជីមិញប្រទេសវៀតណាម បាននិយាយថា ជំងឺគ្រុនពោះវៀននេះអាចកើតឡើងចំពោះមនុស្សគ្រប់វ័យ និងគ្រប់ប្រភេទ។ ជំងឺគ្រុនពោះវៀនគឺកើតឡើងបណ្ដាលមកពីការរស់នៅក្នុងបរិស្ថានមិនល្អ ការហូបចុកគ្មានអនាម័យ និងការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមការហូបរួម ផឹករួម។ រោគសញ្ញាសំខាន់ៗ នៃជំងឺគ្រុនពោះវៀនគឺ ធ្វើឲ្យយើងមានអាការៈរសាប់រសល់ គំនិតរវើរវាយ ឈឺក្បាល មានគ្រុនខ្លាំងឡើងៗ ដែលសីតុណ្ហភាពឡើងរហូតដល់៤០អង្សាក្នុងរយៈពេល៥ទៅ៧ថ្ងៃ។ គ្រុនខ្លាំងនៅដដែលក្នុងកម្ដៅថេរ (៤០អង្សា) អណ្ដាតស្ងួត។ ដោយឡែកនៅអាទិត្យទី៣ បើអ្នកជំងឺបម្រុងនឹងជា កម្ដៅចុះមក៣៧អង្សា ហើយកម្លាំងក៏ចាប់ផ្ដើមមានឡើងវិញ។ លោកបញ្ជាក់ថា រយៈពេលព្យាបាលដោយជាប់លាប់ និងគោរពតាមការណែនាំរបស់គ្រូពេទ្យជំងឺគ្រុនពោះវៀននឹងជាសះស្បើយរយៈពេលមួយខែឡើងទៅ។ ប៉ុន្តែត្រូវដឹងថា ជំងឺគ្រុនពោះវៀនពេលវាកើតឡើងហើយ គឺអាចបង្កគ្រោះថ្នាក់ធ្លាយពោះវៀន រោគហូរឈាមខ្មៅចេញពីពោះវៀន បូសថ្លើម និងជំងឺបេះដូង ដែលជំងឺក្លាយទាំងអស់នេះអាចបំផ្លាញជីវិតមនុស្សបាន។លោកវេជ្ជបណ្ឌិត គង់ គឹមចាន់ បានបញ្ជាក់ម្ដងទៀតថា ជំងឺគ្រុនពោះវៀន គឺជាប្រភេទជំងឺដែលចាំបាច់ត្រូវប្រុងប្រយ័ត្ន ព្រោះនៅពេលដែលអ្នកជំងឺមិនទាន់ជាសះស្បើយនោះទេមេរោគអាចឆ្លងទៅមនុស្សដទៃទៀតបានដោយងាយព្រោះឧច្ចារៈ និងបស្សាវៈនៃមនុស្សមានជំងឺគ្រុនពោះវៀនពោរពេញទៅដោយមេរោគ។ ចំណែកវិធីការពារកុំឲ្យកើតជំងឺគ្រុនពោះវៀន គឺគួរផឹកទឹកដែលដាំឆ្អិន កុំបរិភោគអាហារស្រស់ ចៀសវៀងការបរិភោគ ងាវ លៀស ខ្ចៅ ដោយមិនបានចម្អិនឲ្យបានត្រឹមត្រូវ។ ការពារកុំឲ្យរុយរោមម្ហូបអាហារ និងត្រូវលាងដៃជាមួយសាប៊ូជានិច្ចមុនបរិភោគអាហារ។ សំខាន់បំផុតនោះ គឺត្រូវចាក់វ៉ាក់សាំងការពារគ្រុនពោះវៀន។ ចំពោះវិធីព្យាបាលវិញ គឺលោកវេជ្ជបណ្ឌិតបានណែនាំឲ្យអ្នកជំងឺសម្រាកក្នុងបន្ទប់ស្អាតធំទូលាយមានពន្លឺព្រះអាទិត្យចេញ-ចូលដោយគ្រប់គ្រាន់។ ខ្លួនប្រាណអ្នកជំងឺត្រូវស្អាតជានិច្ច។ បើចាំបាច់អ្នកជំងឺត្រូវជុះនោមដាក់ក្នុងកន្ថោរដែលមានទឹក ក្រេហ្សីល (Cresyl)។ ត្រូវដុសលាងមាត់ជាច្រើនដងក្នុងមួយថ្ងៃ ដោយទឹកក្ដៅ និងប្រថ្នាំដុសធ្មេញដើម្បីសម្អាតធ្មេញ។ ត្រូវដាក់ទឹកកកលើក្បាល លើពោះ ឬត្រង់បរិវេណបេះដូង។ ចំណែកអាហារវិញគឺត្រូវផ្ដល់នូវអាហាររាវៗ ហើយនិងភេសជ្ជៈជាច្រើនដល់អ្នកជំងឺ ក្នុងនោះទឹកដោះគោប្រមាណ១លីត្រដល់២លីត្រក្នុងមួយថ្ងៃ។ បន្លែស្ងោរកន្លះលីត្រ ទឹកក្រូចពោធិ៍សាត់កន្លះលីត្រ។ ក្រោយពេលបាត់គ្រុនរយៈពេល៦ថ្ងៃ ត្រូវផ្ដល់បបរស៊ុត សាច់ត្រីបន្តិចបន្តួច។ តែបើអ្នកជំងឺមានអាការៈក្ដៅខ្លួនឡើងវិញគឺត្រូវផ្ដល់អាហាររាវវិញជាបន្ទាន់។ ចំណែកការប្រើប្រាស់ឱសថព្យាបាលវិញ គឺអនុវត្តត្រឹមត្រូវតាមការណែនាំ និងផ្ដល់ថ្នាំពីគ្រូពេទ្យដែលមានជំនាញច្បាស់លាស់។
Wednesday, June 6, 2012
ជំងឺគ្រុនពោះវៀន