
ប្រយោជន៍ទាំង៧យ៉ាងនៃការបរិភោគអាហារសមុទ្រ
១.ល្អសម្រាប់អ្នកដែលមានជំងឺធ្លាក់ទឹកចិត្ត
មានមនុស្សជាច្រើនបានរងគ្រោះពីជំងឺធ្លាក់ទឹកចិត្តដោយសារតែការមានស្ត្រេសជារុំាំរ៉ៃ។ ការបរិភោគអាហារសមុទ្រអាចជួយកាត់បន្ថយនូវសញ្ញានៃជំងឺធ្លាក់ទឹកចិត្តបានជាច្រើន។ ដោយសារតែពួកវាបានបង្កើនដល់កម្រិត DHA នៃរាងកាយ ហើយវាជួយកាត់បន្ថយនួវកម្រិតនៃការធ្លាក់ទឹកចិត្តបាន។ មិនត្រឹមតែប៉ុណ្ណោះការទទួលទានវាជាប្រចាំនឹងជួយការពារអ្នកបានពីជំងឺធ្លាក់ទឹកចិត្តរុំាំរ៉ៃ។
២.ធ្វើអោយការមើលឃើញរបស់អ្នកមានភាពប្រសើរឡើង
អាហារសមុទ្រដែលសម្បូរដោយជាតិប្រេង មានអាស៊ីតខ្លាញ់អូមេហ្គាបីច្រើន។ ការបរិភោគនូវអាហារសមុទ្រដែលសម្បូរជាតិប្រេង គឺផ្តល់ផលដ៏ល្អចំពោះសុខភាពនៃការមើលឃើញរបស់កែវភ្នែក។ ខ្យងសមុទ្រ គឺសម្បូរទៅដោយវីតាមីន A ដែលនឹងជួយធ្វើអោយការមើលឃើញកាន់តែប្រសើរឡើង។ ការទទួលទានអាហារសមុទ្រជាទៀងទាត់ក៏នឹងជួយបានផងដែរ ចំពោះស្ថានភាពនៃការចុះខ្សោយនៃការមើលឃើញទៅតាមអាយុកាល។
៣.ជួយចំពោះអ្នកជំងឺហឺត
វាត្រូវបានគេបញ្ជាក់ថាការទទួលទានសាច់ត្រី ជាទៀងទាត់នឹងជួយការពារដល់សួតរបស់អ្នក។ ហើយជាលទ្ធផលវាក៏នឹងជួយព្យាបាលដល់ជំងឺហឺតរបស់អ្នកបានផងដែរ។ អ្នកដែលតែងតែទទួលទាននូវអាហារគ្រឿងសមុទ្រ គឺហាក់នឹងមិនសូវប្រឈមនឹងការវាយប្រហាររបស់ជំងឺហឺតនោះទេ។ ដូច្នេះការបរិភោគអាហារសមុទ្រគឺផ្តល់ផលល្អចំពោះអ្នកដែលមានជំងឺហឺត។
៤.ជួយរក្សាស្បែកអោយមានសុខភាពល្អ
ខ្លាញ់ត្រីនិង ប្រភេទត្រី ដែលសម្បូរទៅដោយ អាស៊ីតខ្លាញ់អូមេហ្គាបី និង ប្រូតេអ៊ីនគឺអាចជួយដល់ សុខភាពរបស់ស្បែកបាន។ សារជាតិប្រូតេអ៊ីន ដែលមានពីធម្មជាតិជួយក្នុងការពន្យឺតដល់ដំណើរការនៃភាពចាស់វ័យចំពោះមនុស្សស្រី។ វាក៏បានជួយផងដែរនៅក្នុងដំណើរការនៃការផលិតជាតិ collagen។ អ្នកគួរបន្ថែមនូវប្រភេទអាហារគ្រឿងសមុទ្រផ្សេងៗគ្នាទៅក្នុងរបបអាហាររបស់អ្នកជាប្រចាំ ដើម្បីរក្សាអោយស្បែករបស់អ្នកមានសភាពស្រស់ថ្លា និង ភ្លឺចែងចាំង ប្រកបដោយសុខភាពល្អ។
៥.រក្សាអោយបេះដូងអ្នក មានសុខភាពល្អ
ដោយសារតែអាហារសមុទ្រសម្បូរទៅដោយអាស៊ីតខ្លាញ់ អូមេហ្គាបី វានឹងជួយអ្នកក្នុងការបង្ការបាននូវការប្រឈមទៅនឹងជំងឺបេះដូង។ ការបរិភោគអាហារសមុទ្រ នឹងជួយកាត់បន្ថយនូវកម្រិតនៃ កូឡេស្តេរ៉ូលអាក្រក់ នៃរាងកាយ ដែលវានឹងផ្តល់ផលល្អចំពោះសុខភាពបេះដូង។ អ្នកគួរធ្វើការទទួល ទានអាហារសមុទ្រអោយបាន យ៉ាងហោចណាស់២ដង ក្នុងមួយសប្តាហ៍។
៦.ផ្តល់ផលល្អចំពោះអ្នក ដែលមានជំងឺកង្វះគ្រាប់ឈាមក្រហម
អាហារសមុទ្រគឺសម្បូរទៅដោយសារជាតិស័ង្កសី និង ជាតិដែកដែលល្អចំពោះអ្នកដែលមានបញ្ហានឹងជំងឺកង្វះគ្រាប់ឈាមក្រហម ។ ការបរិភោគអាហារសមុទ្រជួយ ដល់ការបង្កើននូវកម្រិតអេម៉ូក្លូប៊ីននៅក្នុងរាងកាយ។ វាក៏សម្បូរផងដែរនូវជាតិស័ង្កសីដែលល្អចំពោះសុខភាពរបស់សសៃសក់។
៧.ជួយរក្សាអោយឆ្អឹងអ្នករឹងមាំ
អាហារសមុទ្រ គឺសម្បូរទៅដោយសារជាតិកាល់ស្យូមដែលល្អចំពោះសុខភាពឆ្អឹង។ ជាការពិតការទទួលទានអាហារសមុទ្រ នឹងជួយសម្រាលដល់ការឈឺចាប់។