ថ្វីត្បិតវាមិនមានគ្រោះថ្នាក់ដូចជំងឺលើសឈាម តែជំងឺសម្ពាធឈាមទាប ក៏បង្កការរំខានមិនតិចឡើយសម្រាប់រូបអ្នកកើតជំងឺនេះ។ ការផ្លាស់ប្តូរអំពីរបៀបរបបរស់នៅ និងរបបទទួលទាន អាចជួយព្យាបាលជំងឺដោយប្រសិទ្ធភាព។

ក្នុងមួយថ្ងៃ ត្រូវផឹកទឹកប្រមាណ១០កែវ ក្រោយពេលហាត់ប្រាណ ឬក្នុងថ្ងៃក្តៅខ្លាំង គួរប្រើទឹកមានសមាសធាតុសូដ្យូម និងប៉ូតាស្យូមច្រើន។
ហាត់ប្រាណរាល់ថ្ងៃ ជួយរក្សាចរាចរឈាមក្នុងសរីរាង្គឱ្យបានល្អ ហេតុនេះបន្ថយជំងឺសម្ពាធឈាមទាប។ ត្រូវប្រយ័ត្នប្រយែងពេលក្រោកឈរប្រថុចញ៉ុច ពេលកំពុងគេង ឬអង្គុយ គួរដកដង្ហើមវែងៗប៉ុន្មាននាទី មុនពេលក្រោកឈរ ដើម្បីបង្កើនចរាចរឈាមទៅកាន់ផ្នែកផ្សេងៗនៃសរីរាង្គ។
គួរបន្ថយពពួកអាហារសម្បូរកាបោនអ៊ីដ្រាត ដូចជាដំឡូងបារាំង បាយ និងនំប៉័ង។ អ្នកសម្ពាធឈាមទាប គួរទទួលទានកាហ្វេ ព្រោះសារជាតិកាហ្វេអ៊ីនក្នុងកាហ្វេធ្វើឱ្យកើនសម្ពាធឈាម។
ប្រើប្រាស់ ភេសជ្ជៈមានអាល់កុល បង្កការបាត់បង់ទឹកក្នុងសរីរាង្គ។ ត្រូវផឹកទឹកច្រើន បង្កើនបរិមាណបន្លែផ្លែឈើ សាច់អន្ទង់ មាន់ និងត្រីក្នុងរបបទទួលទាន៕